ព័ត៌មានជាតិ

វីដេអូបាឡែនផ្ទុះពោះ​ដូចស្នូរ​គ្រាប់បែក​​កំពុងវាយប្រហារលើ YouTube (Video Inside)

ដាណឺម៉ាក៖ ​វីដេអូឃ្លិបមួយដែលបង្ហាញពី ​បាឡែនឈ្មោល​មួយក្បាលដ៏ធំ បាន​បែកពោះស្លាប់ ​នៅលើ កោះ Faeroe Islands ក្នុងប្រទេសដាណឺម៉ាក់ ​ដែល​​កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់​អ្នកលេង YouTube ។​​

KVF ដែលជាបណ្តាញផ្សព្វផ្សាយ​ជាតិ នៅ Faeroese បាន​ធ្វើសេចក្តីរាយការណ៍ថា បាឡែន​ឈ្មោលធំមួយក្បាល នោះ​បា​ន​ដេកស្លាប់ ហើយ​ខាង​អ្នកជំនាញ់បានយក​ដែក​​ចាក់ទំលុះ ​​ផ្នែក​ឆ្អឹងខ្នង​ឲ្យផ្ទុះ ​​ដែល​ធ្វើ​ឲ្យ​អ្នកសិក្សារូបនោះសឹង​គេចខ្លួនមិនទាន់ ព្រោះថា​វា​ផ្ទុះដូច​គ្រាប់បែក​។​

របាយការណ៍បា​នឲ្យដឹងថា ​ការ​ផ្ទុះ​​បាឡែន​មួយ​ក្បាលនេះ​បណ្តាលមកពី​ជាតិស្អុយ និងឧស្ម័ន ​ដែលនៅ​ក្នុងខ្លួន ​ក៏បណ្តាល​ឲ្យផ្ទុះតែម្តង​ ខណៈដែលគេចង់បាន​គ្រោងត្រីបាឡែន​នេះ​​យក​ដាក់​តាំងពិរព័រណ៍នៅសារៈមន្ទីរ។​

សូមបញ្ជាក់ផងដែរថា កោះ Faeroe Islands គឺជាដែនកោះមួយ​ដែលស្ថិតនៅក្រោម​អធិបតេយ្យភាព ​របស់ប្រទេសដាណឺម៉ាក់ ​ដោយស្ថិតនៅចម្លោះប្រទេស​ ណ័រវ៉េ និង អ៊ីស្លង់ ៕​
ទស្សនាវិដេអូឃ្លិបដូចខាង​ក្រោមនេះ ៖

2014-01-14_225534

មតិយោបល់