ព័ត៌មានជាតិ

ឈិន​ឡុង​​នឹងទៅជួប​អ្នកគាំទ្រនៅកូរ៉េ​ខាងត្បូង

លំដាប់​​កំពូល​តារាអន្តរ​ជាតិ ជនជាតិ​ចិន លោក Jackie Chan ហៅ​ឈិនឡុង នឹង​​​ធ្វើដំណើរទៅជួប​អ្នកគាំទ្រ​របស់ខ្លួន ​នៅ​កូរ៉េខាងត្បូង ហើយក៏បង្ហាញ​​ខ្លួននៅស្ថានីយ៍ទូរទស្សន៍ដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសនេះ ក្នុងឈុត​កម្មវិធី Happy Together ។

តាមរបាយការណ៍ ​ព័ត៌មានរបស់ StarNews បាន​ឲ្យដឹងថា ក្នុងការបង្ហាញខ្លួន​​នៅកម្មវិធី Happy Together ​ក៏មាន​​​មិត្តជិត​ស្និទ្ធរបស់ តារាសម្តែងរូបនេះ មកពីកូរ៉េខាងត្បូងដូចគ្នាដូចជា Siwon សមាជិក​ក្រុ​ម​ Super Junior តារាចម្រៀងស្រី Jessica របស់ Girls’ Generation និង Narsha របស់ Brown Eyed Girls ដែលនឹង​​ចាប់ផ្តើមនៅថ្ងៃសៅរ៍នេះ​។​

Siwon និង Jackie Chan ជាមិត្តភក្តិដ៏ជិត ដោយស្គាល់តាំងតែពីកម្មវិធី ‘Running Man’ ហើយ​ Narsha ក៏ត្រូវបានគេដឹងផងដែរថា ​ជាមិត្តភក្តិ​របស់ ឈិនឡុងដូចគ្នា ខណៈដែល Jessica ក៏មានទំនាក់ទំនង​មិត្តភាពជាមួយនឹងតារារូបនេះផងដែរ​៕
jackie-chan-2014

មតិយោបល់