ព័ត៌មានជាតិ

ការនាំ​ចូល​រ៉ែ​ដែក​នៅ​កំពង់ផែ​សំខាន់ៗ​ចិន​កើនឡើង​

ប៉េកាំង៖ ​កំពង់ផែ​ផ្ទុក​រ៉ែ​ដែក​ដ៏​សំខាន់ៗ​របស់​ប្រទេស​ចិន​ចំនួន ២៥​កន្លែង​ត្រូវបាន​ប្រទះ​ឃើញ​បរិមាណ​រ៉ែ​ដែក​កើនឡើង កាលពី​សប្ដាហ៍​មុន​។​

China Rio Tinto

​ចាប់ពី​ថ្ងៃ​ទី​០៧​ដល់​១៣​ខែ​មករា ឆ្នាំ ២០១៤ ចំនួន​នៃ​រ៉ែ​ដែក​នាំ​ចូល​បាន​កើនឡើង​ដល់ ៨៨,៥៧​លាន​តោន ដែល​កើនឡើង ៣,១៤​លាន​តោន ស្មើនឹង ៣,៦៨​ភាគរយ​។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​បាន​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ​។​

​ស​ន្ទ​ស្សន៍​នេះ​ត្រូវ​បាន​ចង់ក្រង​តាមរយៈ​ការស្រាវជ្រាវ និង​វិភាគ​ទៅលើ​កំពង់ផែ​សំខាន់ៗ​ចំនួន ២៥​កន្លែង ដោយ​បាន​បង្ហាញថា​ការនាំ​ចូល​រ៉ែ​ដែក​បាន​កើនឡើង​ខណៈ​ដែល​តម្លៃ​នៃ​ការនាំ​ចូល​បាន​ធ្លាក់ចុះ​។​

​របាយការណ៍​ក៏​បាន​បង្ហាញ​ទៀត​ដែរ​ថា ការនាំ​ចូល​អាច​នឹង​មាន​ចំនួន​ច្រើន​ជាង​នេះ​ប្រសិនបើ​តម្លៃ​នៃ​ការ​ចូល​នៅ​តែ​បន្ត​ធ្លាក់ចុះ វា​នឹង​ត្រូវ​នាំចូល​ច្រើន​នៅមុខ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​មកដល់​៕

មតិយោបល់