ព័ត៌មានជាតិ

មានការរិះគន់ចំៗ ទៅលើក្រសួងព័ត៌មាន ចំពោះរឿងមិនអនុញ្ញាតឲ្យបើកវិទ្យុសំបុកឃ្មុំ

មហាជនជាច្រើន ជាពិសេសក្រុមអ្នកគាំទ្រគណបក្សប្រឆាំង បាននាំគ្នារិះគន់ចំៗទៅលើក្រសួងព័ត៌មានដែលមិនអនុញ្ញាតឲ្យលោក ម៉ម សំណង់ដូ បើកវិទ្យុសំបុកឃ្មុំ FM 105 MHz ដោយបានលើកឡើងថាក្រសួងមានភាពលម្អៀងទៅរកគណបក្សកាន់អំណាច។

ការរិះគន់នេះបានកើតមានឡើងភ្លាមៗ ក្រោយពេលដែលក្រសួងព័ត៌មានចេញលិខិតមួយជូនដល់អ្នកស្រី ឌិន ផាណារ៉ា ប្រធានស្ដីទីវិទ្យុកសំបុកឃ្មុំ ដោយនៅក្នុងលិខិតបានបញ្ជាក់ថា “ក្រសួងព័ត៌មាន មានការសោកស្រាយដោយពុំមានសល់ហ្វ្រេកង់វិទ្យុ និងហ្វ្រេកង់ទូរទស្សន៍ សម្រាប់ផ្ដល់ជូនតាមការស្នើសុំរបស់លោកអ្នកបានទេ”។

មតិរិះគន់បានលើកឡើងថែមទៀតថា ហេតុអ្វីបានជាក្រសួងមិនមានសល់ហ្វ្រេកង់ គឺដោយសារតែវិទ្យុសំបុកឃ្មុំជារបស់គណបក្សប្រឆាំង បើសិនជារបស់គណបក្សកាន់អំណាចវិញ នោះក្រសួងនឹងបើកឲ្យជាក់ជាមិនខាន៕
2014-01-15_105759

មតិយោបល់