ព័ត៌មានជាតិ

នគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ចុះអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាតការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

រាជធានីភ្នំពេញ-កណ្តាល ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាតការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល បានចេញប្រតិបត្តិការព្រមគ្នាតាមបណ្តាគោលដៅ និងភូមិសាស្រ្តរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីត្រួតពិនិត្យការចេញចូលរបស់បងប្អូនប្រជាពលរដ្ឋ សំដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។

ការចុះប្រតិបត្តិការខាងលើ កងកម្លាំងនគរបាល នៃស្នងការដ្ឋានទាំង២ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល និងបានណែនាំអោយបងប្អូនប្រជាពលរដ្ឋបើមិនមានការចាំបាច់សូមកុំចេញពីផ្ទះ ជាពិសេសអនុវត្តតាមវិធានសុខាភិបាល និងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ៕

មតិយោបល់