ព័ត៌មានជាតិ

មូលហេតុ​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​ធ្វើ​លំហាត់​ប្រាណ

សព្វ​ថ្ងៃ​នេះ​មាន​មនុស្ស​ជា​ច្រើន​កំពុង​តែ​ព្យាយាម​រក​វិធី​សាស្ត្រ​ដើម្បី​ថែ​រក្សា​សុខ​ភាព​ឲ្យ​បាន​ឋិត​ថេរ។ ប៉ុន្តែ​ប្រ​សិន​បើ​អ្នកបង្ខំ​ធ្វើ​ការ​ហាត់​ប្រាណ​ខ្លាំង​ពេក ដោយ​មិន​ឲ្យ​រាង​កាយ​របស់​អ្នក​មាន​ការ​សម្រាក​ខ្លះ​វា​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ទៅ​វិញ។មិន​មែន​បន្ទោស​មក​ពី​ភាព​ខ្ជិល​ច្រអូស​នោះ​ទេ តែ​មាន​មូល​ហេតុ​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​យល់។

នៅពេលអ្នកហត់នឿយ
កុំ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​សោះ​ប្រសិន​បើ​អ្នក​មាន​អារម្មណ៏​ថា​មិន​ស្រួល​ខ្លួន បើ​ទោះ​បី​ជា​ក្នុង​ពេល​ដែល​អ្នក​រងារ​ក៏​ដោយ។ ការ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ហត់​នឿយ​អាច​ធ្វើ​ឲ្យ​បន្ទុក​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ការ​កើន​ឡើង និង​មាន​ជម្ងឺ​ច្រើន។ ដូច្នេះ​នៅ​ពេល​អ្នក​ហត់​នឿយ អ្នក​មិន​ត្រូវ​ផ្តោត​ទៅ​ការ​ហាត់​ប្រាណ​នោះ​ទេ។ មាន​អ្នក​ដួល​សន្លប់​នៅ​ពេល​ហាត់​សម​សម្តែង ឬ​ក៏​វិល​មុខ​ស្រវាំង​ភ្នែក ដែល​បណ្តោល​មក​ពី​ការ​ធ្វើ​លំហាត់​ប្រាណ​មិន​បាន​ត្រឹម​ត្រូវ។

គ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ថែទាំសុខភាព
កុំ​ទម្លាប់​ប្រញាប់​ទៅ​ធ្វើ​ការ​ហាត់​ប្រាណ​ធម្មតា​វិញ​ បន្ទាប់​ពី​បាន​ជា​សះ​ស្បើយ។ ការ​ចាប់​ផ្តើម​ធ្វើ​ការ​ឆាប់​ពេក​អាច​នាំ​ឲ្យ​រោគ​សញ្ញា​ជម្ងឺ​ចាស់​រើ​ឡើង​វិញ។ នៅ​ពេល​សម្រេច​ចិត្ត​ថា​នឹង​ទៅ​ហាត់​ប្រាណ​វិញ ត្រូវ​កាយ​វិកា​យឺតៗ មួយៗ​និង​ដោយ​ប្រុង​ប្រយ័ត្ន​។ ចំណាយ​ពេល​ធ្វើ​បែប​នេះ​ឲ្យ​បាន ១ សប្តាហ៍ ឬ​ច្រើន​ជាង​នេះ​កាន់​តែ​ល្អ។

នៅពេលអ្នកកំពុងមានអារម្មណ៏ធុញ
ជួន​កាល​អ្នក​មាន​អារម្មណ៍​មិន​ចង់​ទៅ​ហាត់​ប្រាណ ពី​ព្រោះ​រាង​កាយ​ត្រូវ​ការ​សម្រាក។ រាង​កាយ​របស់​អ្នក​នឹង​មាន​ភាព​មាំ​មួន​ បន្ទាប់​ពី​សម្រាក ១ ម៉ោង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ហាត់​កីឡា។ សូម​ត្រលប់​ទៅ​ផ្ទះ​វិញ ញ៉ាំ​អាហារ​ដែល​ជំនួយ​ដល់​សុខ​ភាព និង​កុំ​បន្ទោស​ខ្លួន​អ្នក​ក្នុង​ការ​ចូល​រួម​សកម្ម​ភាព​ហាត់​ប្រាណ​នេះ។ ត្រូវ​ចាំ​ក្នុង​ចិត្ត​ថា​រាល់​លំហាត់​ប្រាណ​ទាំង​អស់ ភាព​រីក​រាយ​តភ្ជាប់​ទៅ​នឹង​ចិត្ត​ហើយ​នឹង​រាង​កាយ។ ពេល​ខ្លះ​អ្នក​ត្រូវ​ការ​ពេល​វេលា​ដើម្បី​សម្រាក។

នៅពេលអ្នកទទួលរងរបួស
ប្រ​សិន​បើ​អ្នក​ជួប​ប្រទះ​នឹង​ការ​រង​របួស​ណា​មួយ ធ្វើ​ឲ្យ​ប្រាកដ​ថា​មុខ​របួស​របស់​អ្នក​ពិត​ជា​បាន​ជា​សះ​ស្បើយ មុន​ពេល​អ្នក​ត្រលប់​ទៅ​ធ្វើ​លំហាត់​ប្រាណ​ពេញ​លេញ​វិញ​។ មុខ​របួស​ធម្មតា​នឹង​ក្លាយ​ជា​ធ្ងន់​ធ្ងរ​បាន ប្រសិន​បើ​អ្នក​ព្យាយាម​ធ្វើ​លំហាត់​ប្រាណ​ឆាប់​រហ័ស​ពេក។ អ្នក​អាច​ធ្វើ​ឲ្យ​រឿង​រ៉ាវ​ទាំង​ឡាយ​ក្លាយ​ជា​អា​ក្រក់​បាន​។ សូម​ធ្វើ​ការ​ស្វែង​រក​ការ​ណែ​នាំ​ល្អៗ​ពី​វេជ្ជ​បណ្ឌិត​របស់​អ្នក​ពី​ការ​ទទួល​រង​របួស​បណ្តាល​មក​ពី​ការ​ធ្វើ​លំហាត់​ប្រាណ ឬ​ក៏​ភាព​តាន​តឹង​ពេញ ១ ថ្ងៃ​៕
13897544511
ចុចទីនេះមើលប្រភពដើម​សហការ​ជាមួយនឹងដំណឹង

មតិយោបល់