មនុស្សរាប់សិបនាក់នៅក្នុងប្រទេសអង់គ្លេសបាននាំគ្នាសំរុកទៅដកប្រាក់ពីម៉ាស៊ីនអេធីអឹម ព្រោះ ឮពាក្យចចាមអារាមថាប្រព័ន្ធដំណើររបស់ធនាគារមានការផ្លាស់ប្តូរ។ បើយោងតាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា
នៅព្រឹកថ្ងៃអង្គារម៉ាស៊ីនអេធីអឹមរបស់ធនាគារ Mansfield Woodhouse ដំណើរការខុសប្រក្រតី ដោយម៉ាស៊ីនចាប់ផ្តើមបញ្ចេញសាច់ប្រាក់លើសពីចំនួនដែលអតិជនចង់ដកដោយស្វ័យប្រវត្តិ។
ព័ត៌មាននេះបានរីករាលដាលយ៉ាងឆាប់រហ័ស បន្ទាប់មកមានមនុស្សប្រហែល ៦០ នាក់បានតម្រង់ជួរគ្នាដើម្បីដកប្រាក់ដែលលើស។ ពួកគេនិយាយាថាធនាគារនឹងធ្វើការស៊ីបអង្កេតលើករណីនេះ ហើយពួកគេបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីចំនួនទឹកប្រាក់ដែលអតិថិជនដកលើសឡើយ។
ធនាគារនឹងកំណត់អត្តសញ្ញាណអ្នកដែលដកលុយទាំងនោះលើស ដោយសងធនាគារវិញ៕
មតិយោបល់