លោក Henrique de Castro ប្រធានប្រតិបត្តិទូទៅ(COO)របស់ក្រុមហ៊ុន Yahoo បានសម្រេចចិត្តលាឈប់បន្ទាប់ពីបម្រើការងារអស់រយៈពេល ១៥ខែ។
យោងតាមសារព័ត៌មាន Business Insider បានឲ្យដឹងថា លោក Henrique de Castro បានលាឈប់កាលពីថ្ងៃពុធម្សិលមិញនេះ ជាមួយនឹងប្រាក់រង្វាន់ភាគហ៊ុន ២០លានដុល្លារអាមេរិក ដែលជាងហេតុធ្វើឲ្យអ្នកស្រី Marissa Mayer មិនសប្បាយចិត្ត។
លោក Henrique de Castro ជាអតីតបុគ្គលិកជាន់ខ្ពស់ដំបូងបំផុតក្រុមហ៊ុន Google ដែលត្រូវបានអ្នកស្រី Mayer នាយកប្រតិបត្តិតែងតាំងជាប្រធានប្រតិបត្តិទូទៅ កាលពីខែតុលា ឆ្នាំ ២០១២៕
មតិយោបល់