ព័ត៌មានជាតិ

ស្ត្រីចម្លែកដុះសាច់ពោះទំងន់ ៣៨ គីឡូក្រាម​ទទួលការវះកាត់ដោយជោគជ័យ

ស្ត្រីវ័យ ៤៧ ឆ្នាំម្នាក់ដែលរស់នៅ ​ក្នុងសាធារណៈរដ្ឋ ឆេក ​បានទទួលការវះកាត់រយៈពេល ៧ ម៉ោង ​ដោយសារតែ​ដុំ​សាច់ដែលដុះក្នុង​ពោះ​ រហូតដល់ទៅ ៣៨ គីឡូ​ក្រាម ​ដែល​ធ្វើឲ្យប៉ះដល់ជីវិតរស់​នៅប្រចាំថ្ងៃរបស់នាង​។​

ស្ត្រីមិនត្រូវបានគេបញ្ចេញឈ្មោះរូបនេះ បាននិយាយថា សាច់​ដុំដ៏ប្លែកនេះ ​វា​បាន​រីកលូតលាស់ក្នុងរាងកាយរបស់នាង ​ជាច្រើនឆ្នាំមកហើយ តែ​នាង​​មានគំនិតមួយគឺខ្លាចពេទ្យ ដោយមិនអាចទៅពេទ្យនោះទេ ។ដោយទំហំសាច់ដុះ​កាន់តែ​វិវត្តន៍ទៅមុខនោះ ដោយខុសទ្វេរដង រហូតដល់ទៅ ២០ដង ​ ក៏បានសម្រេចចិត្តទៅកាន់មន្ទីរពេទ្យដើម្បី​វះកាត់ ។​

នៅក្នុងមន្ទីរពេទ្យ Zlin ក្នុងទីក្រុង Zlin ទំហំចង្កេះស្ត្រីរូបនេះ រហូតដល់ទៅ ១ ម៉ែត្រ ហើយការវះកាត់ក៏ទទួលបានជោគជ័យ ក្រោយ រយៈពេល ៧ ម៉ោង ដោយដុំសាច់ដុះនោះមានទំងន់ ៣៨គីឡូក្រាម ។​
តាមរបាយការណ៍បាន​ឲ្យដឹងថា ស្ត្រីរូបនេះ បានប្រើប្រាស់ឈាម​ជំនួយ អស់ ២០ ថង់ដើម្បីទ្រទ្រង់ជីវិតនាង ក្នុងអំឡុងពេលវះកាត់ ៕​
2014-01-16_145049

មតិយោបល់