ព័ត៌មានជាតិ

ព្រាប សុវត្ថិ កេរ្តិ៍ឈ្មោះ​មិន​អា​ប់​

កំពូល​តារាចម្រៀង ព្រាប សុ​វត្តិ នៅតែ​ជា​តារាចម្រៀង​ជួរមុខ និង​ជា​តារាចម្រៀង​គំរូ សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ បើទោះបីជា​កន្លង​មក​ប​ទ​ភាគច្រើន​របស់​លោក ចំលង​ពី​គេ ក្តី តែ​បទ​ទាំងនោះ បាន​ធ្វើឲ្យ​លោក​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញម​កទ​ល់​នឹង​សព្វថ្ងៃនេះ ។ ក្នុង​រយៈពេល ១០ ឆ្នាំ​ជាង​មកនេះ ព្រាប សុវត្ថិ បើទោះបីជា​មាន​វ័យ​រាង​ជ្រេ​បន្តិច តែ​ទឹកដម​សំនៀង​របស់​លោក នៅតែ​ក្រអួន​ក្រ​អៅ ជាទី​សន្តាប់​របស់​យុវវ័យ ជំនាន់​ក្រោយ​។ បទ​ចំរៀង​ល្បីៗ របស់ កំពូល​តារាចម្រៀង ព្រាប សុ​វត្តិ ក្នុងនោះ​មាន​បទ “​ហែក​បេះដូង​” “​ចិត្ត​ព្រៃផ្សៃ​” បទ “​លំបាក​តែឯង​” “​ច័ន្ទ​មិន​ស្តាយ​រស្មី​” “​គោះ​ទ្វារ​បេះដូង​” និង​បទ​ដែល​ធ្វើឲ្យ​គេ​ចងចាំ​មិន​ភ្លេច​នោះ​គឺ​បទ “​ថ្ងៃបាក់រសៀល​” ដែល​ជា​ចំណងដៃ​ចុងក្រោយ របស់ លោក ជុំ ប៊ុនធឿន ជូន​ដល់​កំពូល​តារាចម្រៀង ព្រាប សុ​វត្តិ និង អ្នកគាំទ្រ កាល​លោក​នៅរស់​។​

​ព្រាប សុ​វត្តិ មួយ​រយៈ​ចុង​ក្រោយ​មក​នេះ​បើ​ទោះបីជា​មិន​សូវ​ជា​ចេញ​វ៉ុល​ចំរៀង​លើ​ទីផ្សារ ក៏ប៉ុន្តែ វ៉ុល​ចម្រៀង Original ចុងក្រោយ​របស់​រស្មី​ហង្ស​មាស ស៊ី​ឌី វ៉ុល ៤៩៣ បាន​ធ្វើឲ្យ​ព្រាប សុ​វត្តិ កក្រើក​កេរ្តិ៍ឈ្មោះ ឡើងវិញ ក្នុងនោះ​គឺ​បទ “​ស្រា​អាល័យ​” ។ បទ “​ស្រា​អាល័យ​” នេះ​ដែរ​កំពុងតែ​ប្រទាញ់​អារម្មណ៍​ប្រិយមិត្ត​ឲ្យ​អន្លង់អ​ន្លោ​ចតាម​រយៈ ពាក្យពេចន៍​មនោ​សញ្ជេត​នា ដែល​ផុសចេញ​ពី គំនិត​អ្នកនិពន្ធ​នោះ ។​បទ​នេះ ភាគច្រើន បើសិនជា​យើង​ងាក​ទៅ​មើល ក្នុង​បណ្តា​ហាង​ផឹកស៊ី នា​ពេល​រាត្រី ជាក់​ណាស់ មាន​ភ្ញៀវ​មិន​តិច​នោះ​ទេ ដែល​សូម​កុម្ម៉ង់​ម្ចាស់​ហាង ឲ្យ​ចាក់​បទ​នេះ ហើយ​ចាក់​ហើយ​ចាក់​ទៀត ស្រ​ពេល​ដែល​កំពុង​ស្រវឹង​ស្រឿងៗ​នោះ​។

​ជាក់​ណាស់ ព្រាប សុ​វត្តិ ត្រូវបាន​គេ​ចាត់ទុកថា ជា​រៀមច្បង និង​ជា​សិល្បៈ​គំរូ ជំនាន់​ក្រោយ នា​សម័យ​នេះ បើទោះបីជា​មាន​តារា​ចម្រៀង​ក្រោយៗ​ក្មេងៗ ល្បី​យ៉ាងណាក៏ដោយ តែ​តម្លៃ​ខ្លួន ព្រាប សុ​វត្តិ ត្រូវបាន​គេ​ចាត់ទុកថា ជា​កំពូល​តារាចម្រៀង ដដែល ៕
ទស្សនាវិដេអូឃ្លិបដូចខាង​ក្រោមនេះ៖

ស្តាប់បទចម្រៀង ស្រា​អាល័យ ៖

Sovath

មតិយោបល់