ទីក្រុងប៉េកាំង៖លោកប្រធានាធិបតីចិន Xi Jinping នៅក្នុងកំឡុងពេលដែលលោកកំពុងបំពេញទស្សនៈកិច្ចកំសាន្តរបស់ខ្លួនទៅកាន់បរទេសបានប្រកាសជម្រុញលើកទឹកចិត្តនិស្សិតបរទេសដែលបានទៅសិក្សានៅបណ្តាប្រទេសក្រៅនិងជាពិសេសអាល្លឺម៉ង់ក្នុងការត្រឡប់មកស្រុកវិញក្រោយការបញ្ចប់ការសិក្សាដើម្បីជួយក្នុងការអភិវឌ្ឍជាតិទាំងអស់គ្នា។
នៅក្នុងការឆ្លើយតបទៅនឹងលិខិតជូនពរមួយដែលក្រុមនិស្សិតជនជាតិចិនដែលកំពុងសិក្សានៅអាល្លឺម៉ង់លោក Xi បានបញ្ជាក់ពីសេចក្តីសង្ឃឹមថានិស្សិតទាំងអស់ដែលបាននិងកំពុងសិក្សានៅទីនេះនឹងត្រឡប់យកនូវវិជ្ជាដែលពួកគេបានបំពេញមកស្រុកខ្លួនវិញជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាដើម្បីធ្វើឲ្យសុបិន្តរបស់ប្រទេសចិនទទួលបានជោគជ័យ។
នៅក្នុងឱកាសនោះដែរលោកក៏បានបញ្ជាក់ពីសេចក្តីគោរពនិងជូនពរត្រឡប់ទៅក្រុមនិស្សិតទាំងនោះក៏ដូចជានិស្សិតនៅក្រៅប្រទេសផ្សេងទៀតព្រមទាំងគ្រួសារនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិនដែលឈានចូលមកដល់នៅប៉ុន្មានថ្ងៃទៀតផងដែរ៕
មតិយោបល់