បន្ទាប់ពីអតីតសមាជិកទីភ្នាក់ងារសន្ដិសុខជាតិអាមេរិក (NSA) លោក Edward Snowden ទម្លាយអាថ៌ កំបាំងពាក់ព័ន្ធរឿងអាមេរិក ជាមេក្លោងធំក្នុងការឈ្លប់យកការណ៍ទៅលើប្រព័ន្ធទូរស័ព្ទរបស់មេដឹកនាំនៅតាមបណ្ដាលប្រទេសនានាមក នៅពេលនេះ លោក បារ៉ាក់ អូបាម៉ា បាននិយាយថា លោកបាន បញ្ជាទៅឲ្យ ទីភ្នាក់ងារសន្ដិសុខជាតិអាមេរិក ធ្វើកំណែទម្រង់។
លោកប្រធានាធិបតីអាមេរិក បាននិយាយថា លោកបញ្ជាទៅកាន់ទីភ្នាក់ងារសន្ដិសុខជាតិអាមេរិកឲ្យធ្វើកំណែទម្រង់ ដោយបញ្ឈប់នូវសកម្មភាពទាំងឡាយ លុះត្រាដែមានបទបញ្ជា និងសំណូមពរទើប ទើបប្រតិបត្តិតាម។ លោកបានបញ្ជាក់បន្ថែមទៀតថា លោកបានឲ្យផ្អាកការឈ្លបយកការមេដឹកនាំ និងប្រមុខរដ្ឋបរទេសទាំងឡាយ។
លោក អូបាម៉ា ក៏សង្ឃឹមផងដែរថា ក្រោយពីចេញបញ្ជាថ្មីនេះ ប្រជាពលរដ្ឋ និងមេដឹកនាំនៃបណ្ដាប្រទេសផ្សេងៗ និងរីករាយជាមួយចំណាត់ការថ្មីនេះ៕
មតិយោបល់