ព័ត៌មានជាតិ

ចិន​ដាក់​កំណែទម្រង់​ជនបទ​ជា​វិស័យ​អាទិភាព​សម្រាប់​ឆ្នាំ 2014

ទីក្រុង​ប៉េកាំង​៖​ក្រោយ​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​រដ្ឋ​និង​គណៈកម្មាការ​កណ្តាល​នៃ​បក្ស​ក​ម្មុយ​នី​ស​ចិន​​រួមគ្នា​មួយ​លើ​បញ្ហា​ស្តី​អំពី​គោលនយោបាយ​ស្នូល​តំបូង​របស់​ចិន​បាន​ធ្វើឲ្យ​មាន​សេចក្តីសម្រេច​ក្នុង​សន្យា​មួយ​ដែល​នឹង​យក​វិស័យ​កំណែ​ទម្រង់​នៃ​តំបន់​ជនបទ​និង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ជា​កតា្ត​អទិភាព​សម្រាប់​ផែនការ​ឆ្នាំ 2014 នេះ​។​

​នៅក្នុង​សេចក្តីសម្រេច​រួមគ្នា​ដែល​នឹង​កា្លយ​ជា​ផែនការ​ប្រចាំ​ឆ្នាំ​នោះ​បាន​បញ្ជាក់​ច្បាស់​ពី​សារៈសំខាន់​នៃ​ប្រជាជន​ជនបទ​ជាមួយនឹង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​បែប​ទំនើប​ដែល​ជា​វិស័យ​ចម្បង​ក្នុង​ការ​​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​ជាតិ​នា​ឆ្នាំនេះ​។​នៅក្នុង​ឯកសារ​ដែល​មាន 8 ចំណុច​ពាក់ព័ន្ធ​គ្នា​ហើយ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​​កតា្ត​អភិវឌ្ឍជនបទបី​ផ្សេងទៀត​ដូចជា​កសិកម្ម​ប្រជាជនជន​បទ​និង​កសិករ​នឹង​ជឿជាក់​ថា​នឹង​អាច​ធ្វើឲ្យ​មាន​ផង​ដែរ​នៅ​ការកើនឡើ​ង​នូវ​​ប្រព័ន្ធ​សុវត្ថិភាព​ម្ហូបអាហារ​ក្នុងស្រុក​។​

​ការអភិវឌ្ឍ​នៃ​ទីក្រុង​និង​ជនបទ​ត្រូវតែ​មាន​ការពាក់ព័ន្ធគ្នា​នៅពេល​ដែល​ជនបទ​ត្រូវការ​ឲ្យមាន​ការបំ​ពាក់​បន្ថែម​នូវ​បច្ចេកវិទ្យា​នៅ​ទីក្រុង​ក៏​ត្រូវ​បន្ថែម​ល្បឿន​ខ្លួនឯង​ក្នុង​ការដើរឲ្យ​ទាន់សម័យ​កាល​៕​
2014-01-19T090403Z_1_CBREA0I0P7400_RTROPTP_2_HONGKONG

មតិយោបល់