ព័ត៌មានជាតិ

ប្រកាស​លក់កូន​​មិនទាន់កើតនៅក្នុងផ្ទៃ​​លើហ្វេសប៊ុក​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​

ស្រីស្រស់វ័យក្មេងដែលមកពី ប្រទេសឈីលី ​ត្រូវបានគេចាប់ខ្លួន ​បន្ទាប់ពី​លក់កូន​តាមរយៈហ្វេសប៊ុក ​នូវចំនួនទឹកប្រាក់ ៦៨ ផោន។​
នាង Carrera Veronica Chaparro អាយុ ១៨ ឆ្នាំ ​ត្រូវបានចាប់ខ្លួន ​រួមទាំងម្តាយ និងបងស្រីដេលបានចូលរួម​លក់មនុស្សខុសច្បាប់​តាមរយៈទំព័រហ្វេសប៊ុក​។​

មន្ត្រីប៉ូលិបាន​ឲ្យដឹងថា នាង Carrera Veronica Chaparro ត្រូវបាន​​គេដឹងថា នាងបានសម្រាលកូនតាំងពីថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១៣ ។ជនសង្ស័យរូបនេះ ​​បាន​បញ្ជាក់ថា នាង​មានមិត្តប្រុស​អាយុ ១៧ ឆ្នាំ ហើយបាន​​សន្យានឹងគ្នា​ដោយរក្សា អាថ៌កំបាំងនៃការមានផ្ទៃពោះនេះ ​​។​ប៉ុន្តែ​ផ្ទុយពីនេះ គាត់បាន​​បំភ្លេចសន្យា ហើយថែមទាំង​ឲ្យគ្រួសារដឹងទៀត ។​

ជនដែលត្រូវបាន​ប៉ូលិសឃាត់ខ្លួនមាន ម្តាយនាង ឈ្មោះ Angela Chaparro អាយុ ៤២ ឆ្នាំ និង Daniela Perez អាយុ ២៤ ឆ្នាំដែលជាបងស្រី ដោយចូលរួម​ឲ្យយោបល់​​ ៣ ក្នុងនោះ ​លក់កូន បោះបង់ចោល និង ​​ឲ្យអ្នកដទៃ​។​

បើទោះបីជាទារកដែលមិនទាន់កើតមកក្តី ប៉ុន្តែការដាក់លក់នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនោះ ​​ទទួលបានការចាប់អារម្មណ៍ពី​មនុស្ស​ជាច្រើន ជាពិសេសប្តីប្រពន្ធមួយគូ ដែល​រស់នៅក្នុងទីក្រុង Concepcion តែ​ការទិញដូរនេះ​មិនឈានដល់កិច្ចព្រម​ព្រៀងឡើយ។​
គ្រួសារមួយទៀត ដែលរស់នៅ Santiago , Puente Alto ក៏បានទាក់ទង ​ក្រុមគ្រួរសារ នេះ នឹងបានបង់ប្រាក់​ធ្វើបែបបទ​តាមផ្លូវច្បាប់ ​ដោយចំនួនទឹកប្រាក់ត្រូវបង់ 1.870USD ។​

ក្នុងករណីនេះដែរ ​ប៉ូលិសបានធ្វើការឃាត់ខ្លួន ​Chaparro និងម្តាយ ហើយបងស្រី ដោយត្រូវឡើងតុលាការ​កាលពីថ្ងៃទី ១៩ ខែ មករានេះពីបទ ជួញដូរទារក ។ ដោយឡែក​តុលាការបាននិយាយថា ​ករណីនេះជា​រឿង​ដ៏ធ្ងន់ធ្ងរ​ខ្លាំងណាស់​ ដែល​ខុសនឹងច្បាប់​៕
2014-01-21_172159

មតិយោបល់