ទីក្រុងញូវយ៉ក៖ព្យុះព្រិលដែលបានចាប់ផ្តើមធ្លាក់ខ្លាំងកាលពីថ្ងៃអង្គារម្សិលមិញបានបោកបក់បន្តទៅដល់ភាគខាងកើតនៃតំបន់សមុទ្ររបស់សហរដ្ឋអាមេរិកនិងបានធ្វើឲ្យជើងយន្តហោះប្រមាណជាជាង 2,000 ជើងត្រូវបានផ្អាកជាបណ្តោះអាសន្ន។
នៅទីក្រុងញូវយ៉កព្យុះចាប់ផ្តើមបោកបក់តាំងតែព្រឹកថ្ងៃអង្គារនាវេលាម៉ោងប្រមាណ 11 និង 40 នាទីព្រឹកហើយបានបណ្តាលឲ្យជើងហោះហើរ 500 ត្រូវបានបិទនៅអាកាសយានដ្ឋានបីកន្លែងផ្សេងគ្នានៅក្នុងទីក្រុងរួមមាន 226 ជើងយន្តហោះទៀតនៅអាកាសយានដ្ឋាន LaGuardia Airport,128 ជើងហោះហើរនៅអាកាសយានដ្ឋាន F.Kennedy International (JFK) Airport និងប្រមាណជា 173 ផ្សេងទៀតត្រូវបានផ្អាកនៅអាកាសយានដ្ឋាន Newark Liberty International Airport ផងដែរ។
គួរបញ្ជាក់ផងដែរថាអាកាសធាតុត្រជាក់និងព្យុះព្រិលដែលបានមកដល់អាមេរិកមួយរយៈពេលចុងក្រោយនេះឥឡូវបានធ្វើឲ្យទីក្រុងវ៉ាស៊ិនតោនត្រូវបានបិទជាបណ្តោះអាសន្នហើយរាល់សាលារៀននានាត្រូវបានលើកថ្ងៃសម្រាកបន្ថែមហើយមន្ត្រីសេតវិមានក៏មិនអាចចូលមកធ្វើការបានដែរនៅពេលដែលអាកាសធាតុអាក្រក់បែបនេះ៕
មតិយោបល់