ភាគច្រើនអ្នកជំងឺតែងតែមានទំនុកចិត្តទៅលើវេជ្ជបណ្ឌិត ដែលស្ត្រីភាគច្រើនខ្វះការប្រុងប្រយ័ត្ន ជាមួយនឹងកន្ទុយក្វៀនរបស់ វេជ្ជបណ្ឌិតដែលបង្កប់កាម៉េរ៉ាក្នុងបន្ទប់ព្យាបាលនោះ។
ដោយសារតែការជឿទុកចិត្ត ភាគច្រើន ស្ត្រីមិនបានប្រុងប្រយ័ត្ននោះទេ បានធ្វើតាមការណែនាំ ទាំងស្រុងរបស់គ្រូពេទ្យ ដោយនឹងទទួលបានការជាសះស្បើយឆាប់ៗ តែភ្លេចកាម៉េរ៉ាគ្រូពេទ្យដែលបានបង្កប់នៅក្នុងបន្ទប់។ភាគច្រើនរឿងនេះដែរវាបានកើតឡើង នៅតាមគ្លីនិកឯកជន ដែលធ្វើឲ្យអាជ្ញាធរមានការពិបាកក្នុងការត្រួតពិនិត្យ ហើយនេះគឺជាអ្វីដែលខាងស្ត្រីជាអ្នកជំងឺគួរតែប្រុងប្រយ័ត្ន ចំពោះគ្លីនិកឯកជនជាពិសេសនោះ។
ដោយថ្មីៗនេះដែរវិដេអូឃ្លិបមួយបានលេចជាសាធារណៈ នៅក្នុងប្រទេសវៀតណាម រឿគ្រូពេទ្យបង្កប់កាម៉េរ៉ាថតរាងកាយអាក្រាតអ្នកជំងឺខណៈដែល ថ្មីៗនេះដែរក៏មានហេតុការណ៍កើតឡើងស្រដៀងគ្នា ទាក់ទងនឹងការវះកាត់សុដន់នៅក្នុងប្រទេសចិន។ក្នុងហេតុការណ៍ដែលកើតឡើងនៅគ្លីនិកប្រទេសវៀតណាម គេឃើញយ៉ាងច្បាស់ថា វេជ្ជបណ្ឌិតរូបនោះជាវេជ្ជបណ្ឌិតឯកជន ដោយគ្មានឯកសណ្ឋានជាគ្រូពេទ្យឲ្យច្បាស់លាស់នោះទេ ស្ថិតនៅបន្ទប់តូចមួយ ដោយគ្រាន់តែមាន គ្រែមួយ និងឧបករណ៍វេជ្ជសាស្ត្រខ្លះៗតែប៉ុណ្ណោះ។ តែរឿងដែលធ្វើឲ្យអ្នកជំងឺនឹកស្មានមិនដល់នោះគឺ វេជ្ជបណ្ឌិតរូបនោះ បានបង្កប់កាមេរ៉ា ថតរាងកាយរបស់អ្នកជំងឺ ខណៈដែលខ្លួនបង្គាប់ឲ្យដោះអាវវិភាគលើជំងឺនោះ។
ភាគច្រើនអ្នកជំងឺដែលចូលមកកាន់មន្ទីរពេទ្យឯកជនមួយនោះ ជាស្ត្រីក្មេង ដោយខាងគ្រូពេទ្យកំហូចឲ្យបញ្ជាឲ្យដោះអាវ និងពេលខ្លះទៀតក្នុងស្ថានភាពអាក្រាត ហើយខាងគ្រូពេទ្យចាប់ផ្តើមប៉ះស្ទាប់តំបន់សម្ងាត់របស់អ្នកជំងឺដោយលេចតាមវិដេអូឃ្លិបតែម្តង។
ទាក់ទិននឹងបញ្ហានេះដែរ ខាងអាជ្ញាធរកំពុងដុតដៃដុតជើង ស្រាវជ្រាវចុះបង្ក្រាប វែករកមុខសញ្ញាគ្រូពេទ្យកំហូចនេះមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់