ព័ត៌មានជាតិ

អ្នក​ប្រើ Nokia និង Android ប្រឈរមុខ​នឹង​ការឆ្លង​មេរោគ ៩៩%

យោងតាម​របាយការណ៍ 2014 Annual Security របស់​ក្រុមហ៊ុន Cisco បានឲ្យដឹងថា មេរោគ malware ប្រមាណ​ជា ៩៩​ភាគរយ បាន​សំដៅ​ទៅលើ​ប្រព័ន្ធ​ដំណើរការ Android ។​

​នៅក្នុង​របាយការណ៍​បានបញ្ជាក់​ថា មេរោគ​ជាច្រើន​ទៅលើ​ប្រព័ន្ធ J2ME (Java) ពោល​គឺ​ប្រព័ន្ធ​ដំណើរការ Android តែម្ដង ចំណែក​ក្រៅពីនេះ គឺ​នៅ​មាន​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Nokia ត្រកូល Asha ផងដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា Malware ជា​កម្មវិធី ដែល​គេ​បង្កើតឡើង ដើម្បី​រំខាន​ដល់​ដំណើរការ​របស់​ប្រព័ន្ធ និង​ប្រមូល​ទិន្នន័យ​ដោយ​សម្ងាត់ ឬ​ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​របស់​អ្នក​ប្រើប្រាស់​ដោយ​មិន​ដឹង​ខ្លួន ហើយ​វា​ត្រូវបាន​គេ​រកឃើញ​នៅ​លើ​ប្រព័ន្ធ​ទូរស័ព្ទ​កាលពី​ឆ្នាំ ២០០៤ នៅ​លើ​ប្រព័ន្ធ​ដំណើរការ Symbian ចំណែក​នៅលើ Android ត្រូវបាន​រកឃើញ​នៅ​ឆ្នាំ ២០១០ ដោយ​ក្រុមហ៊ុន Kaspersky
៕​
nokia-on-android

មតិយោបល់