ទីក្រុងវៀងច័ន្ទ៖ មាភ្ញៀងទេសចរ ជាង ១,៤ លាននាក់បានមកទស្សនាទីក្រុងវៀងច័ន្ទ ក្នុងប្រទេសឡាវ ក្នុងឆ្នាំ ២០១៣ ។ របាយការណ៍នេះដែរ បានបង្ហាញដោយក្រួសួង វប្បធម៌ និងទេសចរណ៍ របស់ឡាវ បានប្រាប់ដល់សារព័ត៌មាន Vientiane Times ។
កាលពីដើមឆ្នាំ ៣០១៣ ប្រទេសឡាវ បានទទួលពាន់រង្វាន់ ជាប្រទេស គោលដៅទេសចរណ៍ល្អបំផុត របស់ពិភពលោក ក្នុងឆ្នាំ ២០១៣។
វិស័យទេសចរ ជាឧស្សាហកម្មដែលរីកលូរលាស់បំផុត ហើយ នឹងទី ២ នោះគឺ កសិកកម្ម ដែលជួយទ្រទ្រង់សេដ្ឋកិច្ចក្នុងប្រទេសមួយនេះ។
ក្នុងឆ្នាំ ២០១១ ឡាវ បានទទួលភ្ញៀវទេសចរ ចំនួន ២,៧២ លាននាក់ ដែលកើនបាន ២២,២៧ ភាគរយ ខណៈដែលភ្ញៀវទេសចរក្នុងឆ្នាំ ២០១២ មានចំនួន ៣,៣៣ លាននាក់ នៅទូទាំងប្រទេស ។ បើទោះបីជាកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេល ប៉ុន្មាឆ្នាំ ចុងក្រោយមកនេះ ក៏ប៉ុន្តែគ្មានសញ្ញាថា វិស័យទេសចរណ៍នឹងធ្លាក់ចុះឆាប់ៗនោះទេ។ម្យ៉ាងវិញទៀតវាមានចំនួនទេសចរណ៍នៅជុំវិញ ពិភពលោកជាង ៧ លាននាក់ ចង់ធ្វើដំណើរមកកាន់ប្រទេសឡាវ ។
ដោយឡែកសម្រាប់របាយការណ៍ដែលនិយាយអំពី ការអបអរសាទរចូលឆ្នាំ ថ្មីក្នុងប្រទេសឡាវ បានឲ្យដឹងថា ខាងក្រួសងទេសចរណ៍ឡាវរំពឹងថា នឹងមានភ្ញៀវទេសចរកើនឡើង ពី ២០ ទៅ ៣០ ភាគរយ ក្នុងអំឡុងចូលឆ្នាំថ្មិ ជាមួយនឹងសណ្ឋាគារ ត្រូវបានកក់ពេញនោះ។
កាលពីខែធ្នូ បេតិកភណ្ឌពិភពលោក លួងប្រាបាង បានធ្វើជាម្ចាស់ផ្ទះ ក្នុងកម្មវីធី Luang Prabang Film Festival ដែលជាពិធីបង្ហាញ និងនិយាយអំពីភាពយន្ត ក្នុងតំបន់អាស៊ី អាគ្នេយ៍ ។
ទន្ទឹមជាមួយនឹងវិស័យទេសចរកើនឡើង រដ្ឋាភិបាល ឡាវ កំពុងតែក្រាញននៀល និងរិះរក ដើម្បីបង្ហាញពីសម្រស់ធម្មជាតិខ្លួនបង្អួតទៅកាន់ពិភពលោក ដោយធ្វើការអភិវឌ្ឍន៍តំបន់មួយចំនួន ដែលអាចធ្វើឲ្យភ្ញៀវទេសចររីករាយ។ ដោយថ្មីៗនេះដែរ រដ្ឋាភិបាលឡាវ បានចាប់ដៃគូសហការយ៉ាងសំខាន់ Facet Tourism Development Company of Laos and Renda Tourism Co ដោយគ្រោងធ្វើការអភិវឌ្ឍន៍តំបន់ទឹកធ្លាក់ Nam Kat ក្នុងខេត្ត Oudomxay ដែលជាគោលដៅទេសចរណ៍ធម្មជាតិ។
សម្រាប់ភ្ញៀវទេសចរដែលមកលេង និងទស្សនាទឹកធ្លាក់នេះ អាចនឹងជួបជាមួយនឹងក្រុមមនុស្សជនជាតិភាគតិច និងរីករាយជាមួយនឹងទេសភាពចម្រុះក្នុងប្រទេសនេះ ៕
មតិយោបល់