ព្រៃវែងៈ រាល់ថ្ងៃនេះទំនាស់រវាងលោកគ្រូបង្រៀនឈ្មោះ មីន ម៉ាត់លី ជនជាតិខ្មែរឥស្លាម និងភាគីលោក ឯល ហ៊ីម ដែលមានតួនាទីជាកឹមទី៣ ជាជនជាតិខ្មែរឥស្លាមដូចគ្នា គឺជាជម្លោះដ៏រ៉ាំរ៉ៃយូរឆ្នាំ ហើយទៅជាប្រកាន់បក្សពួកម្ខាងខាងណេះម្ខាងខាងណោះ ដែលបន្សល់ទុកតាំងពីលោក ឡុង ថាត នៅជា អភិបាលស្រុកពារាំងចាស់ម្លេះសាម៉ីខ្លួនទទូចឲ្យតុលាការចាត់ការតាមនិតិវិធីឆាប់ៗ។
ទំនាស់នេះគឺតាំងពីឆ្នាំ២០១៣មក ស្ថិតនៅភូមិក្រហមករ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។ ប្រភពពី លោក មីន ម៉ាន់លី បានអះអាងថា លោក ឯល ហ៊ីម និងបក្សពួកមានចេតនាចង់បញ្ឈប់គាត់ពីគ្រូបង្រៀនខណៈរូបគាត់មានការគាំទ្រពីពលរដ្ឋដែលជាអាណាព្យាបាលសិស្ស ពួកលោកឯល ហ៊ីម ចោទថា ខុសសីលធម៌ មិនតែប៉ុណ្ណោះពួកគាត់បានរៀបចំនិតិវិធីបណ្ដេញ រូបលោក ចេញពីផ្ទះសហគម ទៀតផង តាំងពីពេលនោះមកក៏កើតជាជម្លោះរហូត។
លុះដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ អាជ្ញាធរស្រុក បានរៀបចំធ្វើការបោះឆ្នោត រកសម្លេងភាគច្រើនថាតើទុកគ្រូបង្រៀននឹងទៀតឬក៏អត់។ ឯលទ្ធផលទទួលបានសម្លេងគាំទ្រឲ្យលោក គ្រូ មីន ម៉ាន់លី នៅបង្រៀន គឺ១៦៦សំឡេង ចំណែកសំឡេងមិនគាំទ្រមាន ១២១សំឡេង នេះជាលទ្ធផលពិត តែភ្លាមៗនោះត្រូវបានលោក ឯល ហ៊ីម កែ និងក្លែងបន្លំឯកសារដាក់ផ្ទុយវិញ ទៅជា សម្លេងគាំទ្រតែ១២១ និងសំឡេងមិនគាំទ្រដល់ទៅ១៦៦ ជាហេតុធ្វើឲ្យលោក គ្រូ មីន ម៉ាត់លី ចាញ់ក្នុងពេលបោះឆ្នោតនោះតែម្ដងទៅ ហើយតាំងពីពេលនោះមក ក៏មានការប្តឹងផ្ដល់គ្នារហូតដល់ តុលាការកំពូល។
បញ្ហានេះ គឺនៅពេលថ្មីៗនេះពួកគាត់ស្រាវជ្រាវឃើញថា លោក ឯល ហ៊ីម ពិតជាបានក្លែងបន្លំឯកសារឲ្យគាត់ចាញ់ក្នុងការបោះឆ្នោតហើយគាត់បានប្តឹងទៅសាលាដំបូងខេត្តព្រៃវែងរួចហើយ លោកបន្តទៀតថា សិស្សនៅសាលា ក្រហមករ នេះមានចំនួន១៦០នាក់ សព្វថ្ងៃគ្រូមាន០៣នាក់ដាច់ដោយឡែកពីគ្នា។ គាត់ផ្សេងគេផ្សេង។ ឆ្លើយតបនិងការចោទប្រកាន់នេះលោក ខុត ខេន ស្មៀនឃុំមេសរប្រចាន់ និងជាអ្នករៀបចំឯកសារបានឲ្យដឹងថា លោក ឯល ហ៊ីម ពិតជាបានក្លែងបន្លំឯកសារដូចការចោទប្រកាន់នោះមែនដោយកែលទ្ធផលពីច្រើនមកតិចគឺផ្ទុយពីលទ្ធផលពិត។
ឯលោក ស៊ុន ឌី ក្រឡាបញ្ជីរបស់លោក តាក់ គឹមសៀ ចៅក្រមស៊ើបសួនៃសាលាដំបូងខេត្តព្រៃវែង បានឲ្យដឹងថា លោក ឯល ហ៊ីម បានកែលទ្ធផលប្រាកដមែនខ្លួនគាត់បានសារភាពដែរ គឺមានស្ថានទម្ងន់ទោស អាចជាប់ពន្ធធនាគានិង ពិន័យជាប្រាក់ទៀតផង ហើយចៅក្រមសម្រេចចោទប្រកាន់ជាផ្លូវការហើយ ដើម្បីរុញទៅជម្រះនាពេលខាងមុខនេះ តែយ៉ាងណាលោកមិនបានបញ្ជាក់ថាចៅក្រមចោទប្រកាន់ក្នុងមាត្រាទីប៉ុន្មាននោះទេ។
បើយោងតាមដីកាលេខ ៤៥ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ របស់លោក ឈឺន សុផុន តំណាងអយ្យការ អមសាលាដំបូងខេត្តព្រៃវែង បានសម្រេចបើកការស៊ើបសួរ លើឈ្មោះ ឯល ហ៊ីម តាមមាត្រា លេខ ៦២៧ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ២០១០ គឺលោក ឯល ហ៊ីម អាចនឹងជាប់ពន្ធធានាគា ពី០១ឆ្នាំទៅ០៣ឆ្នាំ និងពិន័យប្រាក់ពី២លានរៀ ដល់៦លានរៀល។ ជាចុងក្រោយលោក គ្រូ មីន ម៉ាត់លី សុំសូមណូមពរឲ្យសាលាដំបូងខេត្តព្រៃវែង ពន្លឿនរឿងក្ដីគាត់ផង៕
https://youtu.be/mzSKdFQJGjU
មតិយោបល់