ព័ត៌មានជាតិ

ល្បិច​ថ្មី ឆបោក​ឲ្យ​ផ្ទេ​រលុយ​តាម​វី​ង ដើម្បី​ទទួលបាន​តួនាទី​នៅក្នុង​រដ្ឋាភិបាល​

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១១​ខែ​មិថុនា​ឆ្នាំ ២០១៤ កន្លងទៅនេះ ខុទ្ទកាល័យ​របស់​សម្ដេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ប្រាប់​មន្ត្រី​រដ្ឋាភិបាល​ទូទាំង​ប្រទេស​អំពី​ការ​ឆបោក ឲ្យ​ផ្ទេ​រលុយ​តាម​លេខ​ទូរស័ព្ទ​ជា​ថ្នូរ​នឹង​ការដំឡើង​បុណ្យស័ក្ដិ​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​កាសែត​ខេម​បូឌា ដេលី​។​
https://i1272.photobucket.com/albums/y389/domneng/wing-home_zpsf7133883.jpg
​យោងតាម​ប្រភព​ខាងលើ​បានឲ្យដឹងថា សេចក្ដីប្រកាស​ព័ត៌មាន​ខ្លី​ដែល​ចុះហត្ថលេខា​ដោយ​លោក ហូ សិទ្ធី ប្រធាន​ខុទ្ទកាល័យ​នេះ​លើកឡើង​ថា “​នៅ​ពេល​ថ្មីៗ​នេះ ជនល្មើស​បាន​ឆបោក​មន្ត្រីខេត្ត និង​មន្ត្រី​ក្រុង ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​តាមរយៈ​ការហៅ​ទូរស័ព្ទ ដោយ​និយាយថា ពួកគេ​ធ្វើការ​នៅ​ខុទ្ទកាល័យ​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​”​។ “ បន្ទាប់មក​ពួកគេ​និយាយថា ពួកគេ​អាច​ដំឡើង​តំណែង ឬ​ឋានន្តរស័ក្ដិ ប៉ុន្តែ​ត្រូវ​ការរៀបចំ​ឯកសារ ដូច្នេះ​ហើយ​ពួកគេ​បាន​ប្រាប់​ឲ្យ​ផ្ទេ​រលុយ​តាម​វី​ង​”​។ “ ខុទ្ទកាល័យ​សូម​ជូនដំណឹង​ដល់​មន្ត្រី​ខេត្ត និង​ក្រុង ព្រមទាំង​កងកម្លាំងប្រដាប់អាវុ​ធ​ឲ្យមាន​ការប្រុងប្រយ័​ត្ន​ចំពោះ​ទង្វើ​ទុច្ចរិត​នេះ​។​

​ប្រសិន​បើ​បងប្អូន​ទទួល​ការហៅ​ទូរស័ព្ទ​ពី​ជន​ណា​ដែល​អះអាង​ថា “​ជា​មន្ត្រី​ខុទ្ទកាល័យ និង​ស្នើ​ឲ្យ​ផ្ទេ​រលុយ​សម្រាប់​កិច្ចការ​ណាមួយ​នោះ សូម​ទាក់ទង​មក​ខុទ្ទកាល័យ​ជាមុនសិន​”​។​

​លោក អាន​ថូ​នី ពើ​គិន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វី​ង បាន​មានប្រសាសន៍ថា លោក​មិន​បានដឹង​អំពី​ការ​ឆបោក​ពាក់ព័ន្ធ​នឹង​ខុទ្ទកាល័យ​របស់​លោក ហ៊ុន សែន ទេ ប៉ុន្តែ​ក្រុមហ៊ុន​វី​ង​បាន​ចាត់​វិធានការ​ប្រុងប្រយ័ត្ន​ជាមុន​រួចហើយ​ចំពោះ​អ្នក​ឆបោក​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​កាសែត​ខេម​បូឌា ដេលី​។​

​ការ​ឆបោក​តាម​ទូរស័ព្ទ​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​លុយ​មិន​មែន​ជា​រឿង​ថ្មី​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ កាលពី​ឆ្នាំមុន បុរស​អាយុ​៤២​ឆ្នាំ​ម្នាក់​មក​ពី​ខេត្ត​រតនគិរី បាន​ក្លាយជា​ជនរងគ្រោះ​ដោយសារ​គេ​ប្រាប់​ឲ្យ​គាត់​ផ្ទេរ​លុយ​ចំនួន​២​លាន​រៀល​តាម​វី​ង ដើម្បី​ទទួល​លុយ​ឈ្នះឆ្នោត​ចំនួន​៥.០០០​ដុល្លារ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​ថ្មីៗ​នេះ កម្មវិធី​កំប្លែង​របស់​ទូរទស្សន៍​ស៊ី​ធីអិន កាលពី​សប្ដាហ៍​មុន​ក៏​បាន​សម្តែង​របៀប​ជូនដំណឹង​ដល់​ទស្សនិកជន​អំពី​របៀប​ឆបោក ហើយ​បាន​បង្ហាញ​ស្ត្រី​ម្នាក់​ដែល​ស្ទើរតែ​បាន​ក្លាយជា​ជនរងគ្រោះ​ដោយសារ​ការ​ឆបោក​តាម​ទូរស័ព្ទ ប៉ុន្តែ​បាន​រួចផុត​ពី​ការ​ឆបោក​នោះ​វិញ បន្ទាប់​ពី​ប្ដី​របស់​គាត់​ទាមទារ​ជួប​អ្នក​ហៅ​ទូរស័ព្ទ​នោះ​៕​

មតិយោបល់