ព័ត៌មានជាតិ

អាមេរិក​ទទួលរង​នូវ​ព្យុះ​ព្រិល​ដែល​​មិនធ្លាប់ជួប​ពីមុន​

យោងតាម​គេហទំព័រ​បរទេស​នានា​បានឲ្យដឹងថា រដ្ឋាភិបាល​អាមេរិក​បាន​បង្ខំចិត្ត​ប្រកាសអាសន្ន នៅពេលដែល​មាន​ព្យុះ​ព្រិល​វាយប្រហារ​នៅ​ទូ​ទាំង​ភាគ​ឦសាន​។ ការិយាល័យ​និង​សាលារៀន​ជាច្រើន​ត្រូវ​បាន​បិទ នេះ​គឺ​ជា​ការវាយប្រហារ​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។ តាមរ​បាន​យ​ការណ៍​ពី​មជ្ឃមណ្ឌល​ឧតុនិយម​អាមេរិក ព្យុះ​ព្រិល​នេះ​កើតឡើង​ដោយសារ​ខ្យល់ និង​ដងស៊ីតេ​ព្រិល​។

​ទីភ្នាក់ងារ​នេះ​ក៏​បាន​ណែនាំ​ឱ្យ​ប្រជាជន​ស្នាក់នៅ​ក្នុង​ផ្ទះ​ក្នុង​អំឡុង​ពេល​មាន​អាកាសធាតុ​ត្រជាក់ ហើយ​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ៣,០០០ ក៏​ត្រូវ​បាន​លុបចោល​ដែរ​។ រីឯ​ការ​ចរាចរណ៍​សេវាកម្ម​ផ្លូវដែក និង​រថយន្ត​ក្រុង​នៅក្នុង​រដ្ឋ​ក៏​ត្រូវបាន​ផ្អាក​ប្រតិបត្តិការ​ទាំងអស់​។ ព្យុះ​ព្រិល​ដ៏​គួរឱ្យ​ភ័យខ្លាច​បាន​កើតឡើង​ក្នុង​រយៈពេល​មួយ​ខែ ហើយ​កាលពីដើមឆ្នាំ​នេះ​ព្យុះ​ព្រិល បាន​ធ្វើ​ឲ្យ​រដ្ឋ​ជាច្រើន​នៅ​មហាសមុទ្រ​អង់តាក់ទិក​ត្រជាក់​ធ្លាក់​ចុះ​ដល់​កម្រិត​ខ្ពស់បំផុត​៕​
Snow

មតិយោបល់