ភ្នំពេញៈ នៅវេលាម៉ោង ៤និង៥០ទៀបភ្លឺឈានចូល ថៃ្ងទី១៥ ខែមេសា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ម្ចាស់ឈ្មោះ ហៀង ណារ៉ាត់ ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ លក់ចាប់ហួយ ។
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ។
-ប្រភេទសំណង់ៈ ដែកប្រក់សង្ក័សី(ទំហំ ៨.៥០ម៉ែត្រx ៨.៨០ម៉ែត្រ )
ខូចខាតសំភារ៖
-ឆេះផ្ទះពីរល្វែង
-សម្ភារៈម៉ូតូ ០២គ្រឿង ទូទឹកកក ០២គ្រឿងភេសជ្ជៈ រួមទាំងសម្ភារៈលក់ដូរគ្រឿងបន្លាស់ម៉ូតូអស់ទាំងស្រុង នឹងពុំបណ្តាលឲ្យរាលដាលដល់អ្នកជិតខាងឡើយ។
ករណីនេះរថយន្តការិ.អគ្គិភ័យចេញអន្តរាគមន៍ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើនឹង ១៦ម៉ែត្រគូប ពន្លត់ចប់នៅម៉ោង ០៥និង៥៥នាទីព្រឹក ថ្ងៃខែឆ្នាំដដែល៕
មតិយោបល់