ព័ត៌មានជាតិ

ថ្ងៃសុក្រ៖​ជាថ្ងៃអាក្រក់​គ្រោះមហន្តរាយ​ភ្លើងឆេះព្រៃ​ក្នុង​ប្រទេស​អូស្ត្រាលី​

សម្រាប់មនុស្សភាគច្រើននៅកម្ពុជា មាន​ជំនឿថា ថ្ងៃសុក្រ ជាថ្ងៃល្អ និង​អ្នកខ្លះទៀតមានជំនឿ​លើថ្ងៃផ្សេង​ថាជាថ្ងៃល្អ​ ។ ដោយឡែកតែ​សម្រាប់ បរទេស​ថ្ងៃ​ សុក្រ ត្រូវបានគេ​ជឿ​ជាក់ថា ជា​ថ្ងៃ ដ៏អាក្រក់បំផុត ឬ​ជាថ្ងៃខ្មៅ គឺថ្ងៃសុក្រ ​។​ជាក់ស្តែង ​កាលពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ១៩៣៩ នៅ Victoria ប្រទេស​​អូស្ត្រាលី ត្រូវបានគេចាត់ទុកថា ជាថ្ងៃ​​ដែលបំផ្លិចបំផ្លាញធម្មជាតិ ​នៅលើពិភពលោក ។

ស្ទើរតែ ២ ម៉ឺន​ គីឡូម៉ែត្រការេ (៤៩៤២០០០ ហិចតា ) ត្រូវបាន​ដុតបំផ្លាញ និងបង្កឲ្យមនុស្ស ៧១ ស្លាប់ ។ ទីក្រុងមួយ ក្នុងចំណោមទីក្រុង​ជាច្រើនត្រូវបានបំផ្លាញ ដោយហេតុនេះដែរខាង រដ្ឋាភិបាល​ប្រទេសមួយនេះ ​បាន​ធ្វើការផ្លាស់ប្តូរ​លើ គោលគំនិត​ថែរក្សាព្រៃ ដើម្បីកុំឲ្យមានហេតុភេទកើត​ឡើង​ជាបន្តទៀត ។​

ក្នុង ហេតុការណ៍នោះដែរ​ លំនៅដ្ឋាន ១៣០០ ​និង រោងអារឈើ ៦៩ ត្រូវបានដុតបំផ្លាញ រួមទាំងការបំផ្លាញអគារសរុប ៣៧០០ ។វាត្រូវបានគេគណនាថា ចំនួន បីភាគបួន នៃរដ្ឋ Victoria ត្រូវបានរងផលប៉ះពាល់ ​និងប្រយោល នៃគ្រោះមហន្តរាយនេះ ៕​
worst-bushfires-in-australia

មតិយោបល់