ដូចបានពណ៌នាជូនមកហើយអំពីគុណប្រយោជន៍នៃផ្លែក្រូចទូទៅ។សំរាប់ពេលនេះយើងខ្ញុំសូមលើកយកមកជំរៀបជូនដោយឡែកអំពីគុណ ប្រយោជន៍អំពីផ្លែក្រូចឆ្មាចំពោះសុខភាពមានដូចតទៅ ៖
1.ក្រូចឆ្មារជួយធ្វើឱ្យខួរក្បាលទទួលបានការចងចាំយូរអង្វែង
ចំពោះមនុស្សចស់ជរាពេលដែលបរិភោគសារធាតុ Homocysterine កើនឡើងកាន់តែច្រើននឹងមានទាក់ទងជាមួយនឹងសមត្ថភាពចងចាំ។ ក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថាជនចាស់ជរាដែលបរិភោគក្រូចឆ្មារពិជាទទួលបានការចងចាំបានច្រើនជាងជនចាស់ជរាដែលមិនបានបរិភោគផ្លែក្រូចឆ្មារ នេះដោយសារតែផ្លែក្រូចឆ្មារសំបូរទៅដោយជីវជាតិ Vitamin C និងជាតិ Folate។
2.ក្រូចឆ្មារជួយធ្វើឱ្យគ្រោងឆ្អឹងកាន់តែរឹងមាំ
បរិភោគក្រូចឆ្មារឱ្យបានកាន់តែច្រើនពិតជាជួយធ្វើឱ្យសុខភាពគ្រោងឆ្អឹងកាន់តែល្អប្រសើរថែមទៀត។ មូលហេតុដោយសារតែជាតិក្រូចឆ្មារជួយធ្វើឱ្យមានតុល្យភាពនៃបរិមាណអាស៊ីដក្នុងរូប
កាយនឹង Vitamin C ដែលជួយធ្វើឱ្យឆ្អឹងកាន់តែរឹងមាំថែមទៀត។
3.ក្រូចឆ្មារជួយកំចាត់ជាតិពុលនឹង ជួយសំអាតថ្លើម
ការយកផ្លែក្រូចឆ្មារស្រស់ មកច្របាច់យកទឹកហើយនឹងលាយជាមួយនិងទឹកដាំពុះហើយពិសានៅរៀងរាល់ពេលព្រឹកព្រលឹមពិតជានឹងជួយសំអាតថ្លើមហើយកាន់តែមានប្រសិទ្ធភាពក្នុងការ
កំចាត់ជាតិពុល។ ពិសាទឹកផ្លែក្រូចឆ្មារក៏ពិតជាជួយដល់រូបកាយផលិតទឹកប្រម៉ាត់ជួយធ្វើឱ្យក្រពះស្អាតសូម្បីតែពោះវៀនក៏ទទួលសុខសាន្តនឹងកាន់តែមានសុខភាពប្រសើរថែមទៀត។
4.ក្រូចឆ្មារទប់ស្កាត់បានករណីកើតអាការៈរាករូសនិងជាពិសេសផងទៀតគឺជំងឺអាសន្នរោគ
ផ្លែក្រូចឆ្មារមានផ្ទុកទៅដោយសារជាតិ Flavonoid ។ សារជាតិនេះប្រៀបបាននឹងជាតិផ្សះប្រឆាំងជាមួយមេរោគដែលបណ្តាលឱ្យកើតមានអាការៈរាគរូស។ ជាមួយគ្នានោះផងដែរផ្លែក្រូចឆ្មារ
ពិតជាទប់ស្កាត់បានជាមួយវីរុសដែលបង្កទៅជាជំងឹអាសន្នរោគ Vibrio Cholera ដែលអាចឱ្យអ្នកជំងឺស្លាប់បានយ៉ាងទាន់ហន់នោះ។
5.ជួយបង្ការបាននូវករណីកើតមហារីក
តាមការសិក្សាស្រាវជ្រាវកាលពីពេលថ្មីៗកន្លងមកនេះរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងសាកលវិទ្យាល័យ Hawaii បានឱ្យដឹងថាការបរិភោគផ្លែក្រូចឆ្មារក៏ដូចជាការបរិភោគផ្លែក្រូចប្រភេទ
ផ្សេងៗ ទៀតផងដែរសុទ្ធតែមានសមត្ថភាពជួយទប់ស្កាត់ករណីកើតមហារីកបានយ៉ាងច្រើនបំផុត។នោះក៏ដោយសារតែក្រូចឆ្មារមានផ្ទុកទៅដោយសារជាសតិ Flavonoid ជួយទប់ស្កាត់រាល់ប្រភព
ទាំងឡាយ ដែលឈានដល់កើតមានជំងឺមហារីកដែលអាចដោយសារតែករណីកើតមានប្រតិកម្ម
អុកស៊ីហ្សែនបង្កឡើង។
ដើម្បីឱ្យទទួលបានផលប្រយោជន៍ខ្ពស់នោះអ្នកគួរតែពិសាផ្លែក្រូចឆ្មារដូចគ្នានឹងការពិសារផ្លែក្រូចថ្លុងឬពិសារទឹកក្រូចឆ្មារជាប្រចាំថ្ងៃកាន់តែប្រសើរថែមទៀត។.
មតិយោបល់