ព័ត៌មានជាតិ

តំណាង​ធនាគា​ពិភពលោក រិះគន់​បញ្ហា​សំរាម​នៅ​ភ្នំពេញ​

​ភ្នំពេញ​៖ តំណាង​ធនាគា​ពិភពលោក​ទទួលបន្ទុក​ទឹកស្អាត​ប្រចាំ​អាស៊ី​បូព៌ា បាន​រិះគន់​ចំពោះ​បញ្ហា​អនាម័យ​នៅក្នុង​រាជធានី​ភ្នំពេញ ថា​នៅ​មិនទាន់​មាន​លក្ខណៈ​ល្អប្រសើរ​។​

​លោក Charles M.Feinstein តំណាង​ធនាគា​ពិភពលោក​ទទួលបន្ទុក​ទឹកស្អាត​ប្រចាំ​អាស៊ី​បូព៌ា បាន​ជួប​សំណេះសំណាល​ជាមួយ​លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​លើ​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ទាក់ទង​ទៅនឹង​បញ្ហា​ផ្គត់ផ្គង់​ទឹកស្អាត និង​បញ្ហា​អនាម័យ​ក្នុង​រាជធានី​ភ្នំពេញ​។​

​នៅ​ក្នុង​កិច្ច​សំណេះសំណាល លោក Charles M.Feinstein បាន​គូសបញ្ជាក់ថា ការផ្គត់ផ្គង់​ទឹកស្អាត​នៅក្នុង​រាជធានី​ភ្នំពេញ គឺ​មាន​លក្ខណៈ​ល្អប្រសើរ ប៉ុន្តែ​បញ្ហា​អនាម័យ​នៅ​មិនទាន់​បាន​ល្អ​នៅឡើយ​ទេ ជាក់ស្តែង​នៅ​មាន ការបង្ហូរ​ទឹក​មិន​ស្អាត និង​កាក​សំណល់​ចូល បឹង ទន្លេ ដែល​ងាយ​បង្ករ​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។ លោក​បាន​បន្តទៀតថា បញ្ហា​ទាំងនេះ លោក​នឹង​យក​ទៅ​ពិភាក្សា​ជាមួយ​ក្រុមការងារ Worl Bank ដើម្បី​ពិនិត្យ​លទ្ធភាព ជួយ​ដល់​រាជធានី​ភ្នំពេញ ខណៈ​ដែល​ធនាគា​ពិភពលោក ក៏​កំពុងតែ​ធ្វើ​ការពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​រាជ​រដ្ឋា​ភិ បាល​កម្ពុជា​ដែរ​នោះ​។​

​ឆ្លើយ​បទ​ទៅ​នឹង​ការរិះគន់​នេះ លោក អភិបាលក្រុង បាន​ថ្លែងថា បញ្ហា​នេះ​សាលា​រាជធានី​កំពុងតែ​មាន​ចំណាត់ការ ប៉ុន្តែ​កំពុងតែ​ធ្វើ​ជា​បណ្កើរៗ​ទៅតាម​ជំ​ហ៊ាន ដូចជា​ការជួសជុល​លូ ប្រឡាយ ដើម្បី​បញ្ជៀ​សការ​លិច​នៅ​រដូវវស្សា​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​មានការ​រអ៊ូរទាំ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​ទុកដាក់​សំរាម និង​ការប្រមូល ជាពិសេស​គឺ​បញ្ហា​ស្ទះ​ចរាច​រណ៍ និង​លិច​ទឹក​នៅ​រដូវ​ភ្លៀង​ធ្លាក់​៕​
1062127_720765094622486_974933884_n

មតិយោបល់