ព័ត៌មានជាតិ

អាហារ​សម្រាប់​ប្រឆាំង​ខ្លាញ់​ក្នុង​សរសៃឈាម​

ជំងឺ​កូ​ឡេ​ស្តេ​រ៉ូ​ល ខ្លាញ់​ក្នុង​សរសៃឈាម​ជា​អាការៈ​ជំងឺ​ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​និង​ធ្វើឲ្យ​មនុស្ស​ពិកា​ររាប់សិប​នាក់​ក្នុ​ង​មួយ​ថ្ងៃៗ​។​ជំងឺ​នេះ​ត្រូវ បាន​គេ​ចាប់​បញ្ចូល​ជា​ជំងឺ​កាច​សាហាវ​ហើយ​កំពុង​គំរាមកំហែង​មនុស្ស​​លើ​ពិភពលោក​យើង​នេះ​។​

garlic

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​អះអាង​ថា​ការ​ទទួលទាន​អាហារ​ប្រចាំថ្ងៃ​របស់​យើង​បើ​មាន​សារ​​ជាតិ​ខ្លាញ់​ខ្ពស់​កម្រិត​ខ្លាញ់​ក្នុង​សរសៃឈាម​ក៏​កើនឡើង​ខ្ពស់​ទៅ​តាម​នោះដែរ​។ ពេល​កម្រិត​ជាតិ​​ខ្លាញ់​ប្រមូលផ្តុំ​ច្រើនឡើង​បង្ក​ឲ្យ​កើត​អាការៈរាំង​ស្ទះសរ​សៃឈាម និង បេះដូង​។​

ទោះបី​យ៉ាងណា​អាហារ​ប្រភេទ​ខ្លះ​ក៏​មាន​គុណសម្បត្តិ​ជួយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​លបាន​​យ៉ាង​ល្អ​ផងដែរ​។ អាហារ​ទាំងនេះ​រួមមាន​ដូចជា​ត្រប់ ខ្ទឹម​បារាំង ខ្ទឹម​ស សណ្តែកសៀង ផ្លែ​ប៉ោម និង​​ទឹកដោះគោ​ជូ​រយ៉ា​អួ​រ (Yaourt)​។​

អ្នកស្រាវជ្រាវ​អា​មេ​រិច​មួយរូប​បាន​និយាយថា​ក្នុងចំណោម​អាហារ​ទាំងអស់​ខាងលើនេះ​បើ​​យើង​បរិភោគបាន​ជាប់​ជាប្រចាំ​អាចជួយ​ធ្វើឲ្យ​អាការៈ​របស់​អ្នកជំងឺ​ធូរស្បើយ​មួយកម្រិត​។ យោង​​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​បាន​បង្ហាញ​ដែរ​ថា​ក្នុង​ចំណោម​ចំណីអាហារ​ទាំងនេះ​សណ្តែកសៀង ​និង​ផ្លែ​ប៉ោម​អាច ជួយ​កម្ចាត់​សារជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

ក្រៅ​ពី​ការ​ទទួលទាន​អាហារ​ទាំងអស់នេះ​ការធ្វើ​លំ​ហាត់ប្រាណ​ជាប់​ជា​ប្រចាំ​រាល់ថ្ងៃ​ក៏​អាច​​ជួយ​ទប់ស្កាត់​អាការៈ​ជំងឺ​មិន​ឲ្យ​ធ្ងន់ធ្ង​របាន​ដូចគ្នា​៕​

មតិយោបល់