ភ្នំពេញ៖ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្មីៗនេះដែរគេឃើញមានវិដេអូឃ្លិបមួយដែលត្រូវបានគេចែករំលែកពីមួយទៅមួយ ដោយស្តែងឲ្យឃើញបុរសម្នាក់ លុតជង្គត់សុំអង្វរមិត្តស្រីរបស់ខ្លួន ដែលវាមិនខុសពីសកម្មភាពបុរសចិនម្នាក់លុតជង្គត់ត្រូវបានមិត្តស្រីទះកំភ្លៀងនៅមុខមហាជនក្នុងប្រទេសចិននោះទេ។ ជាមួយនឹង ទង្វើររបស់បុរសម្នាក់នេះ អ្នកលេងហ្វេសប៊ុកកម្ពុជាជាច្រើនមានការខឹងសម្បារ ព្រោះថា ទង្វើរលុតជង្គង់ដាក់មនុស្សស្រីរបស់បុរសម្នាក់នេះ វាធ្វើឲ្យថោកដល់ប្រុសៗផ្សេងលើលោក។ ក៏ប៉ុន្តែ បើយើងគិតឲ្យហ្មត់ចត់ បុរសម្នាក់នេះ លុតជង្គង់ផងសើចផង ដោយនិយាយពាក្យគួរឲ្យចង់អស់សំណើច ដាក់មិត្តស្រីរបស់ខ្លួន ប្រហែលអាចជាឈុត ដែលគេថតកំប្លែងលេងតែប៉ុណ្ណោះ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
ព័ត៌មានជាតិ
មតិយោបល់