កាលពីថ្ងៃសុក្រសប្ដាហ៍មុន ស្ទើតែគ្រប់សារព័ត៌មានបានចុះផ្សាយថា សេវាកម្ម Gmail របស់ក្រុមហ៊ុន Google ត្រូវបានដាច់ភ្លើង (គាំង ឬផ្ញើចេញ-ចូលមិនកើត) ដោយមានអ្នកប្រើរាប់ពាន់នាក់បានជួបបញ្ហានេះ។
ក្រោយពីលេចធ្លាយនូវព័ត៌មាននេះ ខាងក្រុមហ៊ុន Google បានឲ្យដឹងថាក្រុមបច្ចេកទេសកំពុងតែធ្វើការជួសជុល។ នៅថ្ងៃនេះ សារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុន Google បានជួលជុលបញ្ហានោះបាន១០០ភាគរយហើយ ជាពិសេសបញ្ហានេះលែងកើតមានទៀតសម្រាប់អ្នកប្រើ Gmail ប៉ុន្តែ Google មិនបានបញ្ជាក់ថា មូលហេតុដែលកើតមាននោះបណ្ដាលមកពីហេតុអ្វីនោះទេ។
គួរបញ្ជាក់ផងដែរថា គេសង្កេតឃើញថា យូរៗកើតមាននូវបញ្ហាបែបនេះម្ដងទៅលើក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីម៉េល ដូចជា Yahoo Mail និង Gmail ជាដើម៕
មតិយោបល់