ព័ត៌មានជាតិ

LG ប្រកាស​ជា​ផ្លូវការ​ថា G Pro 2 នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​ក្រោយ​

​ក្រុមហ៊ុន​អេឡិចត្រូនិក​កូរ៉េ LG បានឲ្យដឹងជា​ផ្លូវការ​នៅ​ថ្ងៃច​ន្ទ​នេះ​ថា ក្រុមហ៊ុន​នឹង​បង្ហាញ LG G Pro 2 នៅ​ខែ​ក្រោយ ប៉ុន្តែ​មិន​បញ្ជាក់​អ្វី​ច្រើន​នោះទេ​។​
​យោង​តាម​ពាក្យ​ចចាមអារ៉ាម​ចុងក្រោយ​បានឲ្យដឹងថា LG G Pro 2 មាន​អេក្រង់​ទំហំ ៦​អ៊ីង និង​មាន​អង្គ​ប្រតិបត្តិ Snapdragon 800 មាន RAM ទំហំ 3GB តែ​សេចក្ដីប្រកាស​របស់​ក្រុមហ៊ុន​នៅ​ថ្ងៃនេះ មិន​បាន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​នោះទេ គ្រាន់តែ​និយាយថា នឹង​បង្ហាញ​ខ្លួន​នៅ​សប្ដាហ៍​ក្រោយ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន LG កំពុងតែ​មមាញឹក​ក្នុង​ការលក់​ស្មា​ត​ហ្វូន​អេក្រង់​កោង LG G Flex៕​
lg-optimus-g-pro-635

មតិយោបល់