កណ្តាលៈ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចទឹកស្ទឹងខាងក្រោយផ្ទះបងប្អូនប្រហែល១០០ម៉ែត្រ នៅភូមិស្វាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនរងគ្រោះមានឈ្មោះ ឃី សុភា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញបានមកធ្វើស្រែប្រាំងនៅភូមិ ឃុំ កើតហេតុខាងលើ។
តាមកាសួរបំភ្លឺរបស់ប្រពន្ធឈ្មោះ ផល សុភោណ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ កសិករនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលជនរងគ្រោះស្លាប់ បានប្រាប់ប្រពន្ធសុំទៅធ្វើស្រែប្រាំងនៅភូមិ ឃុំ កើតហេតុខាងលើ គាត់មកស្នាក់នៅផ្ទះមាគាត់ ប្រហែល២ខែហើយ នៅភូមិស្វាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល រហូតមកដល់ថ្ងៃកើតហេតុទី១១ ខែមីនា ឆ្នាំ២០១៨។
ប្រភពព័ត៌មានផ្សេងទៀតបានឲ្យដឹងថា ជនរងគ្រោះបានផឹកស្រាតាំងពីម៉ោង១១រហូតដល់ម៉ោង២រសៀល ហើយពេលនោះក៏បែកគ្នាអស់ទៅផ្ទះរាងខ្លួន រហូតដល់ម៉ោងប្រហែល៦និង២០នាទីឈ្មោះ លន់ គង្គា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិ ឃុំ កើតហេតុខាងលើ បានចុះទៅមុជទឹកស្ទឹងក៏ប៉ះសាកសព ហើយបានស្រង់មកលើគោកឃើញស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់