ហ្សាកាតា៖ មេប៉ូលិសប្រចាំរដ្ឋធានីហ្សាកាតា បានថ្លែងឲ្យដឹងនៅថ្ងៃចន្ទម្សិលមិញនេះថា កងកម្លាំងប៉ូលិសចំនួន ២.៤០០នាក់ នឹងត្រូវដាក់ពង្រាយនៅក្នុងទីក្រុងដើម្បីសុវត្ថិភាព នៅតាមកន្លែងសំខាន់ៗ នានាក្នុងទីក្រុង នៅមុនថ្ងៃចូលឆ្នាំចិន រហូតដល់ថ្ងៃទី៣១ខែមករា។
លោកបានបន្យល់ថា ការដាក់ពង្រាយកម្លាំងប៉ូលិសនៅកន្លែងមួយចំនួនក្នុងទីក្រុងនេះ មានគោលបំណងដោះស្រាយបញ្ហានានា ជាពិសេសគឺទប់ស្កាត់នូវការវាយប្រហាររបស់ក្រុម រ៉ាឌីកាល់ ដែលពួកនេះអាចវាប្រហារជាគ្រាប់បែកមកដល់ក្រុមមនុស្ស ពោលគឺដាក់ពង្រាយដើម្បីសុវត្ថិភាពសន្តិសុខ។
លោកបានបន្ថែមថា ផ្សារទំនើប និងទីតាំងដែលជាតំបន់ទេសចរណ៍នៅក្នុងទីក្រុង រដ្ឋធានី នឹងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ប៉ូលិស ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បី ធានាសុវត្ថិភាព ក្នុងអំឡុងពេល បុណ្យចូលឆ្នាំថ្មីរបស់ប្រទេសចិន ដែលនឹងចាប់ផ្ដើមពីថ្ងៃព្រហស្បត្តិសប្តាហ៍នេះ។
ប៉ូលិស បានបញ្ជាក់ថា ក្រុមរ៉ាឌីកាល់ នឹងធ្វើការវាយប្រហារយ៉ាងហោចណាស់ ៣០កន្លែងនៅក្នុងទីក្រុង ដើម្បី សងសឹក ប្រឆាំងនឹងអំពើហិង្សា មូស្លីម ក្នុងប្រទេសមីយ៉ាន់ម៉ា។ ផែនការនេះ ត្រូវបានគេរកឃើញ នៅក្នុងការបង្រ្កាបរបស់ប៉ូលិស ប្រឆាំងនឹងកន្លែងលាក់ខ្លួននៃក្រុម រ៉ាឌីកាល់ នៅភាគខាងត្បូងនៃរដ្ឋធានីហ្សាកាតា ដែលបានសម្លាប់សមាជិកក្រុមនេះ៕
មតិយោបល់