ព័ត៌មានជាតិ

ប្រធាន​ UN​ បាន​ទៅ​ដល់​​គុយបា​ ដើម្បី​ចូល​កិច្ច​ប្រជុំ​ក្នុង​តំបន់​

គុយបា៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន នៅថ្ងៃចន្ទម្សិលមិញនេះ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋធានី ​នៃ​ប្រទេស​គុយបា​ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នា​ពេល​ខាង​មុខ​នៃ​ស​មាគ​អាមេរិកឡាទីន​ និង​ការ៉ាបៀន​ (CELAC។

UN Chief

លោកប្រធាន UN បាន​និយាយ​ថា ​លោក​ចង់​ចូល​រួមស្ដាប់នូវការ​ពិភាក្សា​គ្នា​របស់​​មេដឹក​នាំ​អាមេរិចឡាទី​ន​ និង​​ការ៉ាបៀន​​ក្នុង​​អំឡុង​​ពេល​កិច្ច​ប្រជុំ​គ្រោង​សម្រាប់​ថ្ងៃ​អង្គារ ​និង​ថ្ងៃ​ពុធ ​ដោយមាន​ប្រធានា​ធិបតីគុយបា​ លោក Raul Castro​ ក៏​ដូច​ជា​មន្រ្តី​ជាន់​ខ្ពស់​ផ្សេង​ទៀត។

​អគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្លាប់បានមកទស្សនាកិច្ចក្នុងប្រទេស​គុយបា​ ចុង​ក្រោយកាល​ពី​ឆ្នាំ ​២០០៦​ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៃ​ចលនា​មិន​មែន​ជា​ការ​ដាក់​តម្រឹម។

គួរបញ្ជាក់ផងដែរថា CELAC បានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០១០​ ដោយ​មាន​សមាជិក​ ៣៣​ ប្រទេស​ ប្រមាណ ​៦០០​លាន​នាក់​ នឹង​ស្វែង​រក​ការ​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​ទៅ​លើ ​សមាហរណកម្ម​នយោបាយ,​ សេដ្ឋកិច្ច​, សង្គម​ និ​ង​វប្បធម៌​នៅ​អាមេរិកឡាទីន​ និង​តំបន់​ការ៉ាបៀន៕​

មតិយោបល់