អេស្ប៉ាញ៖ប្រធានជាន់ខ្ពស់ក្លិបថ្មីលោក Josep Maria Bartomeu បានទទួចឲ្យដឹងថា កីឡាករ Lionel Messi មិនមែនជាកីឡាករសម្រាប់លក់នោះទេ ហើយក្លិបកំពុងតែធ្វើការចរចារពីរឿងតម្លៃ និងធ្វើកុងត្រាបន្ត ជាមួយនឹងកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះក្នុងពេលឆាប់ៗ។
Lionel Messi នៅពេលនេះដែរ បានចាប់ផ្តើម បន្តកុងត្រាសារជាថ្មីទៀត រយៈពេល ២ ឆ្នាំ លើកុងត្រាចាស់ដែលមានស្រាប់ ជាមួយនឹងក្លិប មុនខែកុម្ភៈ ដោយត្រូវលេងរហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨ ដោយកុងត្រានេះដែរបានពិភាក្សាគ្នារួចរាល់ហើយ។
លោក Josep Maria Bartomeu ដែលត្រូវបានគេលើកមកធ្វើជាប្រធានជាន់ខ្ពស់របស់ក្លិប កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ខណៈដែល អតីតប្រធានជាន់ខ្ពស់ ក្លិប លោក Sandro Rosell ដែលមានបញ្ហាជាមួយនឹងទំហំទឹកប្រាក់ទិញកីឡាករ Neymar ។
ថ្លែងនៅក្នុងវិទ្យុ RAC1 លោក Bartomeu បានឲ្យដឹងថាកីឡាករ Messi មិនមែនទុកសម្រាប់លក់នោះទេ។ ដោយក្នុងករណីនេះដែរយើងមិនប្រញាប់ប្រញាល់នោះទេ ព្រោះតែយើងចង់ឲ្យគាត់ ជាកីឡាករដែលទទួលបានចំណូលសមនឹងទទួលបាន។ម្យ៉ាងវិញទៀតយើងគ្មានការជួបអ្វីជាពិសេសនោះទេ ដោយពេលនេះ កីឡាករ សញ្ជាតិអាហ្សង់ទីនរូបនេះកំពុងផ្តោតអារម្មណ៍ទៅលើការប្រកួតប្រជែង។
សម្រាប់កីឡាករ Lionel Messi បានបង្ហាញវត្តមាន លើកទី៤០០ ជាមួយនឹងក្លិប Bacelona កាលពីសប្តាហ៍កន្លងទៅ ក្នុងព្រឹត្តិការណ៍ Copa del Rey ក្នុង វគ្គ ១ ភាគ ៤ ដោយជួបជើងលើកដំបូងជាមួយនឹង Levante ហើយក្នុងចំណោម ៤០០ ប្រកួត កីឡាករ រូបនេះស្វែងរកគ្រាប់បាល់បាន ៣៣១ គ្រាប់ ដែលក្លាយជាអ្នកលេងរកគ្រាប់បាល់បានច្រើនជាងគេ សម្រាប់ អ្នកមានបុណ្យ Bacelona ។
ក្នុងអំឡុងបង្ហាញវត្តមាននៅ Nou Camp Messi បានជួយយកឈ្នះ ពានរង្វាន់ជាកីឡាករលេងបានល្អ លើលោក Ballon d’Or រហូតដល់ ៤ ដង នឹងជួយឲ្យក្លិប អ្នកមានបុណ្យ Bacelona ឈ្នះ ពានរង្វាន់ ៦ ក្នុងក្របខណ្ឌ Primera Division និង ពានរង្វាន់ ៣ របស់ក្របខណ្ឌ Champions Leagues និង ពាន ២ ទៀត ជាពានរង្វាន់ Copa del Reys ៕
មតិយោបល់