នេប៉ាល់៖យោងតាមសារព័ត៌មាន Annapurna Post ក្នុងប្រទេស នេប៉ាល់បានឲ្យដឹងថា លោក Mohamed Salmo Miya ត្រូវបានពស់វែកចឹក ឲ្យមានរបួស ខណៈដែលស្ថិតនៅក្នុងជង្រុកស្រូវអង្កររបស់គាត់ ។ក៏ប៉ុន្តែអ្វីដែលប្លែកនោះ សត្វពស់មួយក្បាលនេះដែរត្រូវបាន បុរសរូបនេះ ដេញចាប់ខាំវិញ ។
លោក Mohamed Salmo Miya បាននិយាយថាខ្ញុំអាចសម្លាប់វាដោយ ឈើ ក៏ប៉ុន្តែដោយការខឹងពេក លោកក៏ខាំវាវិញ ដោយធ្មេញរបស់លោក ទាល់តែសត្វពស់វែកមួយក្បាលនោះស្លាប់ ។បុរសចម្លែកខឹងសត្វពស់ចឹក យកធ្មេញខាំវិញ នេះ អាយុ ៥៥ ឆ្នាំ ជាអ្នកដែលរស់នៅក្នុងស្រុកភូមិ មួយ ដែលស្ថិតនៅភាគខាងត្បូងប្រទេសនេប៉ាល ក្នុងរដ្ឋធានី Kathmandu ចម្ងាយ ២០០ គីឡូម៉ែត្រ។ សត្វវែកដែលខាំ បុរសខាងលើ នៅក្នុងប្រទេសនេប៉ាល់ គេហៅថា “goman” ដែលជាសត្វពស់ធម្មតាតែប៉ុណ្ណោះ។
ប៉ូលិសនៅ Niraj Shahi បាននិយាយថា ទោះជាគាត់បានខាំសត្វពស់នោះស្លាប់ក៏ដោយ ក៏ប៉ុន្តែគាត់ក៏ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យ សុខភាព បើទោះមិនប៉ះពាល់ដល់ជីវិត ហើយគាត់ក៏មិនត្រូវបានចោទប្រកាន់ ពីបទសម្លាប់ពស់នេះដែរ ព្រោះថា សត្វពស់ប្រភេទនេះ មិនមែនជាសត្វពស់ ដែលស្ថិតនៅក្នុងចំណោម ប្រភេទសត្វជិតផុតពូជក្នុងប្រទេសនេប៉ាល់នោះទេ៕
មតិយោបល់