បុរសម្នាក់មានវ័យ ៤២ ឆ្នាំ(មិនបញ្ចេញឈ្មោះ) រស់នៅក្នុងរដ្ឋ California សហរដ្ឋអាមរិកជាជំនួយការជាងភ្លើង ត្រូវបានអគ្គីសនីឆក់ ធ្វើឲ្យភ្នែករបស់គាត់ប្រែទៅជាមានស្នាមដូចជារូបផ្កាយ។
បុរសរូបនោះបានរៀបរាប់ថារយៈ ៤ សប្តាហ៍ បន្ទាប់ពីគាត់ត្រូវបានភ្លើងដែលមានកំលាំង ១៤,០០០ វ៉ុលឆក់ គាត់បានទៅមន្ទីពេទ្យដើម្បីព្យាបាល។ បន្ទាប់ពីការស្កេនភ្នែករបស់គាត់ហើយគ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះឃើញមានស្នាមសៗដែលមានទម្រង់ដូចជាផ្កាយលេចឡើងនៅក្នុងកែវភ្នែករបស់គាត់។ លោកវេជ្ជបណ្ឌិត Bobby Korn បាននិយាយថា ករណីចរន្តអគ្គីសនីឆក់នេះបានធ្វើឲ្យខូចប្រព័ន្ធសសៃប្រាសាទដ៏សំខាន់របស់គាត់ទើបណ្តោលឲ្យមានបញ្ហាបែបនេះ។
តែទោះជាយ៉ាងណាក៏ដោយលោកគ្រូពេទ្យគ្មានវិធីសាស្ត្រដើម្បីព្យាបាលភ្នែករបស់គាត់ឲ្យដូចដើមវិញបានដែរ។ កាលពីឆ្នាំមុនក៏មានករណីបុរស ៥៥ ឆ្នាំត្រូវបានស្លាប់ បន្ទាប់ពីគេដាល់ចំភ្នែករបស់គាត់ ហើយកើតមានជម្ងឺភ្នែកបែបនេះដែរ៕
មតិយោបល់