ក្នុងកំឡុងពេលវិសមកាលរយៈពេលបីខែ មន្ត្រីប៉ូលិសម្នាក់មានឈ្មោះ Thiago Teixeira បានធ្វើដំណើរទៅប្រទេសថៃ ដើម្បីធ្វើការវះកាត់ប្តូរភេទទៅជាមនុស្សស្រី។ បន្ទាប់ពីរយៈពេលបីខែកន្លងផុតទៅលោក Thiago Teixeira អាយុ ៣៣ ឆ្នាំជនជាតិប្រស៊ីល ដែលធ្លាប់តែមានរូបរាងជាមនុស្សប្រុស បានប្រែក្លាយទៅជាមនុស្សស្រីគ្រប់លក្ខណៈ។ ឥឡូវនេះលោក Thiago បានក្លាយទៅជានារីដ៏ស្រស់ស្អាតមួយរូបជាផ្លូវការ ព្រមទាំងប្តូរឈ្មោះទៅជា Laura វិញ។ មុនពេលសម្រេចចិត្តផ្លាស់ប្តូរភេទទៅជាមនុស្សស្រីបែបនេះលោក Thiago បានរៀបការ និងមានកូនពីររួចហើយដែរ៕
ព័ត៌មានជាតិ
មតិយោបល់