ព័ត៌មានជាតិ

បុរស​ចម្លែក​ចូលចិត្ត​បរិភោគ​ថង់​ប្លា​ស្ទិច​

បុរស​ម្នាក់​បាន​សារភាព​ថា​គាត់​បាន​ចូល​ចិត្ត​បរិភោគ​ថង់​ប្លា​ស្ទិច​តាំងពី​គាត់​មាន​អាយុ ៧ ឆ្នាំ​មកម្ល៉ះ​។ តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹង​ថា​ឥឡូវនេះ​លោក Robert មាន​អាយុ ២៣ ឆ្នាំ រស់នៅ​ក្នុង​តំបន់ Tennessee សហរដ្ឋអាមេរិក នៅតែ​ញៀន​នឹង​ការបរិភោគ​ថង់​ប្លា​ស្ទិច​ដដែល​។ រហូតមកដល់​ពេលនះ​គាត់​បាន​ប្រើប្រាស់​ថង់​ប្លា​ស្ទិច​អស់​ចំនួន ៦០,០០០ ថង់​ដែល​គ្រប់គ្រាន់​សម្រាប់​គ្រប់​ដណ្តប់​កន្លែង​បាល់​ទាល់​មួយ​ទាំងមូល​បាន​។ លោក Robert បាន​សារភាព​ថា​លោក​ធ្លាប់បាន​លួច​យក​ថង់​ប្លា​ស្ទិច​ពី​ហាង​គ្រឿងទេស​ដើម្បី​បំពេញ​ចំណង​របស់ខ្លួន​។ គាត់​បាន​និយាយទៀតថា​ថង់​ប្លា​ស្ទិច​ដែល​មាន​ពណ៌​ផ្សេងៗ​គឺ​មាន​លក្ខណៈ​ខុសគ្នា ជាពិសេស​ពណ៌​ខៀវ​ដែល​គាត់​ចូលចិត្ត​បំផុត​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការបរិភោគ​ថង់​ប្លា​ស្ទិច​អាច​ធ្វើឱ្យ​ខូច​ថ្លើម និង​ស្ទះ​ពោះវៀន ដូច្នេះ​លោក Robert មិនគួរ​បរិភោគ​វា​បន្តទៀត​ទេ​៕​
plastic-grocery-bags-mtsofan-Fickr

មតិយោបល់