ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៤ នាយកដ្ឋានព័ត៌មានបច្ចេកវិទ្យានៃលេខាធិការដ្ឋាន គ.ជ.ប.ភ បានបើកការប្រជុំផ្ទៃក្នុងរបស់ខ្លួនក្រោមការដឹកនាំផ្ទាល់របស់ លោក ប៉ឹល ច័ន្ទវីរៈ ជាប្រធាននាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា និងដោយមានការចូលរួមពីមន្ត្រីជំនាញទទួលខុសត្រូវការិយាល័យចំណុះទាំង៤ នៅ ល.គ.ជ.ប.ភ ទីតាំងអគ្គស្នងការនគរបាលជាតិក្បាលថ្នល់ នាវេលាម៉ោង ០៩និង០០នាទីព្រឹក។
ក្នុងកិច្ចប្រជុំនេះផ្តោតទៅលើប្រធានបទសំខាន់ៗដូចខាងក្រោម៖
– ត្រួតពិនិត្យបូកសរុបទៅលើការងារអនុវត្តន៍ប្រចាំសប្តាហ៍កន្លងទៅ និងរៀបចំផែនការថ្មីសម្រាប់សប្តាហ៍បន្ទាប់
– ជំរុញនិងការលើកទឹកចិត្តបន្ថែមទៀតទៅលើការអនុវត្តន៍ការងារ
-បញ្ហានិងការកែប្រែដែលពាក់ព័ន្ធជាមួយនឹងវ៉ិបសាយ NCTC
– រៀបចំបង្កើតក្រុមសរសេរព័ត៌មាននិងថតរូប
– សិក្សានិងធ្វើការរៀបចំបង្កើត App សម្រាប់យកព័ត៌មានដែលដំណើរការលើ Android, និងiOS
-កែប្រែ Error ថ្មីទៅលើ Forum Comment ដែលមានបញ្ហាពេលវាយ Unicode
-សរសេរ API JSON សម្រាប់ Return ទិន្នន័យពីលើ Server វ៉ិបសាយ NCTC
-សិក្សា នឹងរៀបចំឯកសារពាក់ពាន់ទៅនឹង Xamp
– រៀបចំឡើងវិញនូវបញ្ហាដែលពាក់ព័ន្ធ linkនិងLogo ទៅកាន់វ៉ិបសាយរបស់រដ្ឋាភិបាល
– ត្រៀមរៀបចំការបង្កើតវគ្គបង្រៀនថ្មីទាក់ទងទៅនឹងការពង្រឹងសមត្ថភាពទាក់ទងទៅនឹងការសរសេរព័ត៌មាន និងថតរូប
ព្រមទាំងរៀបចំការបង្រៀនដែលពាក់ព័ន្ធទៅនឹង (ការគ្រប់គ្រងព័ត៌មានលើបណ្តាញសង្គម)សម្រាប់ខែសីហានិងបើវគ្គបង្រៀនទាក់ទងទៅនឹងការប្រើប្រាស់កុំព្យូទ័រដោយសុវត្ថិភាពសម្រាប់ខែកញ្ញា
ក្នុងកិច្ចប្រជុំនោះបន្ទាប់ពីបានស្តាប់នូវការធ្វើបទបង្ហាញរបស់មន្ត្រីជំនាញទទួលខុសត្រូវការិយាល័យចំណុះទាំង៤ ដែលបានលើកឡើងពីលទ្ធផលក្នុងកិច្ចប្រជុំសប្តាហ៍របស់ការិយាល័យនីមួយៗព្រមទាំងបញ្ហានិងភាពលំបាកក្នុងការអនុវត្តន៍ការងាររបស់ខ្លួនកន្លងមក លោកប្រធាននាយកដ្ឋានក៏បានផ្តល់ជាអនុសាសន៏ណែនាំមួយចំនួនដល់មន្ត្រីជំនាញដែលចូលរួម និងផ្តល់ដំណោះស្រាយអំពីការងារមួយចំនួនដែលកំពុងជួបភាពអសកម្ម ព្រមទាំងស្នើសុំឲ្យថ្នាក់ដឹកនាំការិយាល័យទាំងអស់បន្តការខិតខំប្រឹងប្រែងអនុវត្តន៍ការងារបន្ថែមទៀតសំដៅយ៉ាងណាសម្រេចឲ្យបាននូវរាល់ផែនការដែលបានកំណត់។កិច្ចប្រជុំនេះបានបញ្ចប់នាវេលាម៉ោង០៩និង៥៥នាទី ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/Corruption2_zpsda2f0e84.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/Corruption1_zpsc241a562.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/Corruption3_zps5f4acd64.jpg
មតិយោបល់