ព័ត៌មានជាតិ

គួរ​ទទួល​ទាន​អាហារ​អ្វី​ដើម្បី​កាត់​បន្ថយ​ជម្ងឺ​ឈឺ​បំពង់ក?

ជម្ងឺ​ឈឺបំពង់​ក​អាច​រីក​រាល​ដាល​ធ្ងន់​ធ្ងន​ទៅៗ ប្រសិន​បើ​អ្នក​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាល​បាល​ឲ្យ​បាន​ល្អ​ទេ​នោះ។ ជួន​កាល​ការ​បណ្តែត​បណ្តោល​យូរ​ពេក​វា​អាច​ក្លាយ​ទៅ​ជា​ជម្ងឺ​រលាក​បំពង់​ក​ថែម​ទៀត។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាស្ត្រ​មួយ​ដើម្បី​កាត់​បន្ថយ​ជម្ងឺ​ឈឺ​បំពង់​ក​ដោយ​មិន​ចាំ​បាច់​ប្រើ​ថ្នាំ។
ទទួល​ទាន​ទឹក

ទទួល​ទាន​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ វា​អាច​ជួយ​សម្រួល​ដល់​បំពង់​ក​របស់​អ្នក​។ ទឹក​អាច​ជួយ​ឲ្យ​បំពង់​ក​របស់​អ្នក​រលោង ហើយ​សើម​ងាយ​ស្រួល​លេប​។

អាហារ​ទន់ៗ

នៅ​ពេល​ឈឺ​បំពង់​ក​អ្នក​គួរ​តែ​ញ៉ាំ​អាហារ​ណា​ដែល​ទន់ៗ​ដែល​អាច​ជួយ​កាត់​បន្ថយ​ស្លេស្ម សម្រួល​ដល់​អាការៈ​ក្អក និង​ឈឺ​បំពង់​ក។ បបរ​និង​ទឹក​ស៊ុប​ជា​ជម្រើស​ដ៏​សមរម្យ​សម្រាប់​អ្នក​ដែល​មាន​ជម្ងឺ​រលាក​បំពង់​ក ឈឺ​ក។ អ្នក​ជំនាញ​ផ្នែក​ចំណី​អាហារ​បាន​និយាយ​ថា​ការ​ទទួល​ទាន​ស៊ុប​មាន់ ( យក​ស្បែក​ចេញ ) អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​នៃ​កោ​សិកា​បាន​។

ទឹកឃ្មុំ

ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ឈឺ​បំពង់​ក ពី​ព្រោះ​វា​អាច​ជួយ​ព្យា​បាល​ជា​លិការ​លាក និង​កាត់​បន្ថយ​អាការៈ​ក្អក​។ អ្នក​មាន​អាការៈ​ឈឺ​បំពង់​ក​អាច​ទទួល​ទាន​ទឹក​ឃ្មុំ ១ ស្លាប​ព្រា​កា​ហ្វេ​ជា​មួយ​នឹង​ទឹក​ក្តៅ ឬ​ក៏​ស្រូប​យក​ចំហាយ​ទឹក​ពី​ទឹក​ឃ្មុំ​លាយ​ម្អម។

ខ្ញី

ជា​ឱសថ​ដ៏​ស័ក្ត​សិទ្ធ​បំផុត​សម្រាប់​អ្នក​ដែល​មាន​អាការៈ​ឈឺក វិធី​ទទួល​ទាន​ទឹក​ខ្ញី​គឺ​ដាក់ ( ខ្ញី ២ ស្លាប​ព្រា​ដាក់​ចូល​ទឹក​ក្តៅ ១ ពែង )។ អាការៈ​ឈឺ​បំពង់​ក​បណ្តាល​មក​ពីផ្តា​សាយ ​ដូច្នេះ​អ្នក​គួរ​តែ​ប្រើ​វិធី​មួយ​នេះ​។ នៅ​ពេល​រលាក​បំពង់​ក អ្នក​អាច​ញ៉ាំ​របស់​ណា​ដែល​ត្រជាក់ៗ បាន​ដូច​ជា​កា​រ៉េម ទឹក​ដោះ​គោ​ជូរ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​៕

13911365162
ចុចទីនេះ​មើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង

មតិយោបល់