ពេលដែលជីវិតរស់នៅរបស់អ្នកស្ថិតក្នុងភាពអួរអាប់ អ្នកតែងតែរត់ហាត់ប្រាណជារឿយៗម្ដងហើយម្ដងទៀត។ ការហាត់ប្រាណបែបនេះមិនអាចជួយឲ្យអ័រម៉ូនរបស់អ្នកប្រសើរឡើងទាំងស្រុងនោះទេ ប៉ុន្តែអ្នកគួរតែស្វែងយល់ពីរបបអាហារឲ្យបានល្អវិញ ទើបអាចជួយឲ្យលោកអ្នកមានសុខភាពល្អជាងមុន មានកំលាំងជាងមុន និងធ្វើឲ្យអារម្មណ៍ស្រស់ថ្លាជាងមុន។
គ្រុំចំពុះទា(ពណ៌ខ្មៅ)
គ្រុំចំពុះទាមានកម្រិតធ្វើឲ្យធាត់តិចតួច (ជាសារធាតុរាងកាយត្រូវការ ប៉ុន្តែមានបរិមាណតិចតួច)។សារធាតុដែលមាននៅក្នុងគ្រំមានដូចជា៖ ជាតិដែក អ៊ីយ៉ូដ នឹងស៊ីលីស្យូម ដែលមានសារៈប្រយោជន៍ដល់ក្រពេញទីរ៉ូអ៊ីដធ្វើឲ្យដំណើរការរាងកាយដើរទៀងទាត់ជាងមុន។
ស្ពៃ
ស្ពៃមានសារធាតុ phenylethylamine ជាសមាសធាតុសរីរាង្គមួយដែលជួយប្រឆាំងនិងជម្ងឺធ្លាក់ទឹកចិត្ត និងជួយជំរុញឲ្យមានអារម្មណ៍កាន់តែប្រសើរ។ ស្ពៃត្រូវបានគេទទួលស្គាល់ផងដែរថាមានចំនួនជាតិម៉ាញេស្យូម ដែលអាចជំនួយថាមពលដល់កំលាំងរាងកាយរបស់អ្នក។
ទំពាំងបារាំង
ទំពាំងបារាំងមានសារធាតុសេរ៉ូទីន ដែលអាចគ្រប់គ្រងអារម្មណ៍របស់អ្នក រួមទាំងការរំជួលចិត្ត និងការគេង។ អរ័ម៉ូនទាំងអស់អាចបន្តដំណើរការបានដោយអាស្រ័យលើសារធាតុ Tryptophan នៅក្នុងទំពាំងបារាំង។
ស៊ុត
ការញ៉ាំស៊ុតច្រើនធ្វើឲ្យអ្នករឹងមាំជាងមុន ព្រោះពួកវាមានផ្ទុកសារធាតុ Tryptophan ដែលធ្វើឲ្យអរ័ម៉ូនដំណើរការបានល្អជាងមុន។
ត្រីមានជាតិខ្លាញ់
ការញ៉ាំត្រីឲ្យបានពីរដងក្នុង ១ សប្ដាហ៍ អាចជួយឲ្យរាងកាយមានសុខភាពល្អព្រោះវាមានសារធាតុ Omega 3។ ខ្លាញ់ត្រីជួយបណ្ដេញជាតិខ្លាញ់ដែលលើសនៅក្នុងខ្លួនរបស់អ្នក ដែលមានជាតិអាស៊ីតធ្វើឲ្យខួរក្បាលកើតជម្ងឺភ្លេចភ្លាំង។ មិនតែប៉ុណ្ណះសារធាតុ Omega 3 មានអត្ថប្រយោជន៍ដល់សុខភាពសម្រាប់ស្បែក សក់និងការរំលាយអាហារក្នុងរាងកាយ។
សូកូឡាខ្មៅ
យើងទាំងអស់គ្នាដឹងហើយថាសូកូឡាខ្មៅគឺល្អចំពោះសុខភាពជាងសូកូឡាពណ៌ទឹកដោះគោ ជាពិសេសបានដឹងថាវាមានជាតិ ម៉ាញ៉េស្យូម ហើយធាតុទាំងនេះនឹងផ្ដល់នូវកម្លាំងវិជ្ជមាននៅពេលដែលរាងកាយរបស់អ្នកសម្រាក និងឲ្យអារម្មណ៍របស់អ្នកមានភាពធូរស្រាល។
បន្លែអន្លក់ និងគ្រាប់រុក្ខជាតិ
បន្លែអន្លក់មានប្រភេទ គ្រាប់សណ្ដែក សណ្ដែកបារាំងនឹងគ្រាប់ផ្លែឈើផ្សេងទៀត ហើយវាមានចំណុចជួយឲ្យមានសុខភាពល្អជាងកាគិតយើទៅទៀត។ ដោយសារតែមានកម្រិតខ្ពស់នៃជាតិម៉ាញ៉េស្យូម វាអាចជំនួយដល់កម្លាំងយ៉ាងខ្លាំង។
តើអ្នកប្រាដកទេថាបន្ទាប់ពីធ្វើការហាត់ប្រាណហើយ អ្នកមានអារម្មណ៍ភ្លឺថ្លា មានកម្លាំងពលំ និងរីករាយ? នោះគឺជាដំណើរការរបស់ជាតិម៉ាញ៉េស្យូម ដែលធ្វើឲ្យសារធាតុសំណល់នៅក្នុងខ្នួនរបស់អ្នកបញ្ចេញចោលមកខាងក្រៅតាមរយៈរន្ធញើស។
លើសពីនេះគ្រាប់រុក្ខជាតិទាំងនេះជាប្រភពធ្វើឲ្យអរ័ម៉ូនរបស់អ្នកដំណើរការបានល្អ ព្រមទាំងជាតិ Omaga 3 ផ្តល់នូវគុណប្រយោជន៍ជាច្រើន។
ផ្លែ AVOCADO
ដូចជាទំពាំងបារាំងដែល ផ្លែ Avocadoមានសារធាតុ SeroTonin ដែលអាចជួយប្រពន្ធ័ប្រសាទដំណើរការបានល្អ។ មិនតែប៉ុណ្ណោះវាអាចជំនួយឲ្យមានសុខភាពល្អ និងផ្តលគុណប្រយោជន៍ដល់សក់របស់ ស្បែក ព្រមទាំងក្រចកថែមទៀត។
ទឹកដោះគោជូរជនជាតិក្រិច
ពួកវាទាំងអស់សុទ្ធតែមានជាតិកូលីន មានភាពចាំបាច់ដល់ការទំនុកបម្រុងរាងកាយ ដែលជំនួយបន្ថែមដល់ខួរក្បាលឲ្យកាន់តែឈ្លាសវៃ និងកាយវិការវិជ្ជមាន៕
រូបតំណាង
មតិយោបល់