ព័ត៌មានជាតិ

មនុស្ស​រៀបការ​ជាមួយនឹង​សត្វ​ឆ្កែ​​ជារឿង​ប្រវត្តិសាស្ត្រតំបូង​ក្នុងរដ្ឋ San Francisco ដែលទទួលស្គាល់​

កាលពីថ្ងៃច័ន្ទសប្តាហ៍កន្លងទៅ ​វា​ជារឿង​ប្រវត្តិសាស្ត្រហើយ ដែលមនុស្ស​បានរៀបការ​ជាមួយនឹងសត្វ ដែល​ធ្វើឡើង នៅ San Francisco ហើយក៏ជារដ្ឋ​តំបូងដែល​ទទួលស្គាល់ការ​រៀបការនេះ ។​

កូនកំលោះក្នុងពិធីអាពាហ៍ពិពាហ៍នោះ មាន​ឈ្មោះថា Paul Horner អាយុ ៣៥ ឆ្នាំ ដោយមានកូនក្រមុំ​ជាសត្វឆ្កែ ​អាយុ ៣៦ ឆ្នាំ ជា​ឆ្កែ​ដែលមាន​អាយុ វែងជាងគេប្រចាំឆ្នាំ ឈ្មោះ Mac ។ ដោយក្នុងនោះ Mac ត្រូវបានគេស្លៀកពាក់សម្លៀកបំពាក់កូនក្រមុំ ហើយពាក់ស្បៃមុខពណ៌ស នាពេលចុងក្រោយ។​

ឪពុករបស់ Paul Horner ​បាន​ប្រាប់ដល់អ្នកយកព័ត៌មាន​ឲ្យដឹងថា​ លោកពិតជាសប្បាយរីករាយខ្លាំងណាស់ ដែល​ឃើញការ​សម្រេច​ចិត្តរៀបការ ​រវាងសត្វ និងមនុស្ស ជាពិសេសកូនប្រុសលោក​។​ម្យ៉ាងវិញទៀត នោះ នេះហើយគេហៅថា​ស្នេហាពិត​។​ លោកបានបន្តទៀតថា វា​មិនមែនជារឿង​ដ៏ខ្លាច និងស្អប់ខ្ពើមនោះទេ ដែលមនុស្សរៀបការ​ជាមួយនឹងសត្វ នោះ ។ លោកបានបញ្ជាក់ទៀតថា ​ច្បាប់រៀបការ រវាងមនុស្ស និងសត្វ ត្រូវបានទទួលស្គាល់នៅ San Francisco ហើយជារដ្ឋតំបូងដែលទទួលស្គាល់ការរៀបការនេះ៕
2014-02-02_104404

មតិយោបល់