ព័ត៌មានជាតិ

វិធី​ថែទាំ​ភ្នែក សម្រាប់​អ្នក​ប្រើ​កុំព្យូទ័រ​

​សម្រាប់​អ្នក​ដែល​ធ្វើការ ដោយ​ប្រើប្រាស់​កុំព្យូទ័រ ជាប់​រហូត​នោះ អាច​បណ្តាល​ឲ្យ​ភ្នែក​ស្ងួត និង​ចុក​រួយ ជា​រឿង​ធម្មតា ដូច្នេះ​អ្នក​គួរ​យល់ ដឹង​វិធី​ថែទាំ​ភ្នែក​របស់​អ្នក ដើម្បី​បន្ទូរបន្ថយ​បន្ទុកដ​ល់​កែវភ្នែក ៖

១- សម្រូល​អេ​ក្រង់កុំព្យូទ័រ : ដាក់់​ឲ្យ​ឆ្ងាយ​ពី​ខ្សែ​ភ្នែក ប្រហែល​មួយ​បោះ​ដៃ ( មួយ​ហត្ថ ) ។ ជាពិសេស អេក្រង់​កុំព្យូទ័រ ត្រូវ​នៅ​ស្មើរ​ត្រឹម​ខ្សែ​ភ្នែក​។​

២- សម្រូល​ពន្លឺ​អេ​ក្រង់កុំព្យូទ័រ : កុំឲ្យ​ងងឹត​ពេក ឬ​គួរ​រក​ផ្ទាំង​ត្រង​ពន្លឺ មកប្រើប្រាស់ សម្រាប់​ការពារ​ពន្លឺ​។​

៣- សម្រាក​ភ្នែក រាល់​៣០​នាទី​ម្តង : ដោយ​ការបិទ​ភ្នែក ៥​នាទី ឬ​មើល​ទៅលើ​ជញ្ជាំង​ពណ៌​ស និង​ដើមឈើ​ពណ៌​បៃតង ក៏​អាច​ជួយ បាន​ផង​ដែរ​។​

៤- ប្រើ​ទឹក​ត្រជាក់​ស្អំ​ភ្នែក : ជ្រលក់​ក្រណាត់​នឹង​ទឹក​ត្រជាក់ រួច​ពួត​សើម​ល្មម ដាក់​ស្អំ​ភ្នែក​៥​នាទី ជួយ​ធ្វើឲ្យ​ឈាម​ធ្វើចល​នាមក ចិញ្ចឹម​ភ្នែក និង​ជួយ​បន្ទូរ​សាច់ដុំ​ភ្នែក ជា​ការ​ស្រេច​៕​
https://i1272.photobucket.com/albums/y389/domneng/girl-in-front-of-computer_zps40a770b9.jpg

មតិយោបល់