ភ្នំពេញ៖ ការទិញ-លក់សៀវភៅសិក្សាគោល ដែលនៅលើគម្របមានសរសេរថា “ហាមលក់” ឬ “កម្មសិទ្ធិរបស់រដ្ឋ” ជាអំពើខុសច្បាស់ ព្រោះវាបានបង្កឲ្យមានផលអវិជ្ជមានដល់ការអប់រំយ៉ាងខ្លាំង។
កាលពីថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជួនដំណឹងជាសាធារណៈថា ការទិញ-លក់សៀវភៅសិក្សាគោល ដែលមានសរសេរនៅលើក្របថា “ហាមលក់” ឬ “កម្មសិទ្ធិរបស់រដ្ឋ”ជាអំពើខុសច្បាប់ និងបានស្នើដល់អាជីវករ និងសាធារណជនឈប់លក់-ទិញសៀវភៅនេះ ជាបន្ទាន់ ព្រោះសកម្មភាពនេះវាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការងារអប់រំ។
ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្រសួងអប់រំ យុវជន និងកីឡា នឹងរួមសហការជាមួយស្ថាប័ន មាន សមត្ថកិច្ច ចុះតាមទីផ្សារ បណ្ណាគារ និងតូបលក់សៀវភៅនានា ដើម្បីរឹបអូសយកសៀវ ភៅគោល ដែលមានសរសេរនៅលើក្រប “ហាមលក់” ឬ “កម្មសិទ្ធិរបស់រដ្ឋ” ដោយពុំមានការ ទូទាត់ប្រាក់ សំណងអ្វីឡើយ ហើយជនល្មើសទាំងអស់ត្រូវប្រឈមនឹងការដាក់ទោសតាម ច្បាប់ជាធរមាន៕
មតិយោបល់