ព័ត៌មានជាតិ

ទឹកឃ្មុំ​ដែល​ថ្លៃ​ជាងគេ​លើ​ពិភពលោក​ក្នុង​មួយ​គី​ឡូ ៦ ៨០០​ដុល្លារ​

​នេះ​គឺជា​ប្រភេទ​ទឹកឃ្មុំ​ពិសេស​ដែល​បានមកពី​រូង​ជម្រៅ ១,៨០០ ម៉ែត្រ នៅតាម​ជ្រលង​ភ្នំ​ក្នុង​ទីក្រុង Saricayir Artvin ភាគ​ខាងជើង​នៃ​ប្រទេស​តួ​គី​។ បើ​យោង​តាម​លោក Gunay Gunduz ដែល​ជា​អ្នកថែរក្សា​ឃ្មុំ​នៅ​តំបន់​នេះ​បានឲ្យ​ដឹង​ដឹងថា ទឹកឃ្មុំ Elvish មាន​តម្លៃ​ថ្លៃ​ដោយសារ​តែ​វា​ដែល​ផលិត​ឡើង​ដោយ​ធម្មជាតិ​។ ម្យ៉ាងទៀត នៅក្នុង​ជ្រលង​ភ្នំ​នេះ គឹ​សឺម្បូរ​ទៅ​ដោយ​ជាតិ​រ៉ែ​ដែល​ធ្វើឲ្យ​ទឹកឃ្មុំ​មាន​គុណភាព​ខ្ពស់​បំផុ​ត​។

គ្រួសារ​របស់​លោក Gunduz បាន​នៅ​ថែរក្សា​ឃ្មុំ​នេះ​អស់ ៣ ជំនាន់​មក​ហើយ ហើយ​នៅក្នុង​ឆ្នាំ ២០០៩ លោក Gunduz បាន​សាកសួរ​អ្នក​ឡើង​ភ្នំ​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ដើម្បី​ចុះ​ទៅ​យក​ឃ្មុំ​នៅក្នុង​ជ្រលង ហើយ​ទទួល​បាន​រហូត​ដល់​ទៅ ១៨ គីឡូក្រាម​។ បន្ទាប់​មក​ទឹកឃ្មុំ​ត្រូវបាន​គេ​យកមក​ធ្វើការ​វិភាគ​នៅក្នុង​មន្ទីរពិសោធន៍​នៃ​ប្រទេស​បារាំង​។ លទ្ធផល​បាន​បង្ហាញថា​នេះ​គឺជា​ទឹកឃ្មុំ​ដែលមាន​អាយុកាល ៧ ឆ្នាំ​មាន​គុណភាព​ខ្ពស់ និង​សម្បូរ​ទៅ​ដោយ​សារធាតុ​រ៉ែ​។ បច្ចុប្បន្ន​នេះ​ទឹកឃ្មុំ Elvish ត្រូវបាន​គេ​លក់​ថ្លឹង​ជា​គីឡូ​ចំនួន ១៧០ ឬ​ដាក់​នៅក្នុង​ក្រឡ​ចំនួន ២៥០ ក្រាម ហើយ​សម្រាប់​មួយ​គីឡូ​តម្លៃ ៦ ៨០០​ដុល្លារ លាន​ដុល្លា​៕​

2014-02-03_095343

មតិយោបល់