ព័ត៌មានជាតិ

ដាច់ចិត្ត​លោត​ពីលើ​មន្ទី​ពេទ្យ​ជាន់​ទី​បី​ដោយសារ​កូន​ប្រុស​មិន​មក​មើលខ្លួន​

​បើ​យោង​តាម​គេហទំព័រ​បរទេស​នានា​បានឲ្យដឹងថា មុនពេល​បុណ្យចូលឆ្នាំ​ចិន​ស្ត្រី​ម្នាក់ បាន​ធ្វើអត្តឃាត​ដោយ​លោត​ចេញ​ពី​អគារ​មួយ​នៅ​ឯ​មន្ទីរពេទ្យ​យោធា Tai Chung កោះ​តែ​វ៉ាន់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង ៨ ល្ងាច​ថ្ងៃ​ទី ២៤ ខែ មករា ឆ្នាំ ២០១៤ ដោយ​ស្ត្រី​វ័យ ៧០ ឆ្នាំ​ម្នាក់​បាន​ធ្វើ​អត្តឃាត​លោក​ពីលើ​មន្ទី​ពេទ្យ​ជាន់​ទី ៣​។ នៅ​កន្លែងកើតហេតុ​ប៉ូលិស​បាន​រកឃើញ ទ្រនាប់ជើង​មួយគូរ កាបូប​ស្តាយ​មួយ ព្រមទាំង​សារ​ដ៏​ខ្លី​មួយ​។

​សូម​បញ្ជាក់​ផង​ដែល​ថា​សារ​ដ៏​ខ្លី​មួយ​នោះ​បាន​បញ្ចាក់​ថា​ការរស់នៅ​រហូតដល់​អាយុ ៧០ ឆ្នាំ​គឺ​វា​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ​។ ភ្លាមៗ​ប៉ូលិស​បាន​ទាក់ទង​មក​កូន​របស់​គាត់​ដើម្បី​បញ្ជាក់​បន្ថែម​ពី​មូលហេតុ​នៃ​ការធ្វើអត្តឃាត​របស់គាត់​។ សាក្សី​នៅ​មន្ទីរពេទ្យ​បាន​និយាយថា នៅ​ក្នុង​កំឡុង​ពេល​ម៉ោង ៣ រសៀល​ថ្ងៃ​នោះ ជនរងគ្រោះ​បាន​ហៅ​ទូរស័ព្ទ​ទៅ​កូនប្រុស​របស់​គាត់ និង​មាន​ការឈ្លោះប្រកែក​គ្នា ប៉ុន្តែ​មិនមែន​ទាក់ទង​ពី​ការរៀបចំ​ម្ហូបអាហារ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​នោះទេ​។ ប៉ូលិស​បាន​និយាយ​ថា​ជនរងគ្រោះ​មាន​ចរិក​កាចសា​ហាវបាន​កូនកូ​ន​ប្រុស​របស់​គាត់​មិន​ដែល​ខ្វាយខ្វល់​ជាមួយ​នឹង​គាត់​ដូច្នេះ​។​

​មនុស្ស​ជាច្រើន​បាន​និយាយ​ថា​ជនរងគ្រោះ​តែងតែ​ត្រូវបាន​គេ​សួរ​នាំ​អំពី​កូនប្រុស​របស់​គាត់ ហេតុអ្វី​ក៏​ប៉ុន្មាន​ឆ្នាំ​នេះ​មិនដែល​ឃើញ​មក​ផ្ទះ​សោះ ទោះបីជា​ពេលនេះ​គាត់​មាន​ជម្ងឺ​ធ្ងន់​ក៏​មិន​មក​មើល​គាត់​ដែរ​៕​
2014-02-03_101830
រូបតំណាង​

មតិយោបល់