ព័ត៌មានជាតិ

តារា​សិច​អាមេរិក​ប្រកាស​រួមរ័ក​លើ​ធ្វី​ត​ទ័​រ ជាមួយនឹង​បុរស​ណា​អាចបង្កើត Lego ដ៏​ស្រស់ស្អាត​

អាមេរិក​៖​មាន​បុរស​រាប់ពាន់​នាក់​បាន​ចាប់​ខំប្រឹង​បង្កើត Lego ( ប្រដាប់​ក្មេង​លេង ) ដ៏​ស្រស់ស្អាត បន្ទាប់​ពី​តារា​សិច​ម្នាក់​បាន​ប្រកាស​នឹង​ដេក​ជាមួយ​បុរស​ម្នាក់​ដែល​មាន​សមត្ថភាព​អាចបង្កើត Lego បាន​ស្រស់ស្អាត​បំផុត នៅក្នុង​គណនី Twitter របស់​ខ្លួន​ដែល​មានឈ្មោះ​ថា Christy Mack ។ តារា​សិច​ដែល​មាន​វ័យ ២២ ឆ្នាំ​បាន​ចេញ​សេចក្តីប្រកាស​និង​ដេក​ជាមួយ​បុរស​ដែល​អាច​បង្កើត Lego ដ៏​ស្រស់ស្អាត​បំផុត​ក្នុង​រយៈពេល​មួយ​យប់​។

​បន្ទាប់ពី​ការប្រកាស​នេះ​ភ្លាមៗ​ក៏មាន​មនុស្ស​រាប់ពាន់​នាក់​មាន​ការ​អន្ទះអន្ទែង​យ៉ាង​ខ្លាំង​ក៏​ព្រោះ​តែ​ចង់​មាន​ទំនាក់ទំនង​ជាមួយ​នាង​ឲ្យបាន​ឆាប់រហ័ស​។ ប៉ុន្តែ​មិន​សម​តាម​បំណង​នោះទេ​ព្រោះ​ក្រុមហ៊ុន Lego បាន​តវ៉ា​ប្រឆាំង​និង​ការប្រើប្រាស់​ឈ្មោះ​យីហោ​របស់​ពួកគេ​។ បន្ទាប់មក​នាង​បានប្រកាស​សារជាថ្មី​ម្តងទៀត​ថា ការប្រកួតប្រជែង​នេះ​ត្រូវ​បាន​បិទ​ដោយសារ​តែ​ក្រុម​ហ៊​ន​មិន​ចូល​ចិត្ត​មាតិកា​នៅលើ Twitter របស់​នាង​។ ដូច​ច្នេះ​ហើយ​បំណងប្រាថ្នា​របស់​បុរស​រាប់ពាន់នាក់​ត្រូវបាន​ខកបំណង ក៏​ព្រោះតែ​មាន​ការប្រែប្រួល​ជាបន្ទាន់​៕​
sex

មតិយោបល់