ព័ត៌មានជាតិ

២០ សំនួរដែល​អ្នក​គួរ​តែសួរ​មុន​ពេល​សម្រេចចិត្ត​រៀប​ការ

មុន​នឹង​សម្រេច​ចិត្ត​របៀប​អាពាហ៍​ពិពាហ៍​អ្នក​គួរ​តែ​សួរ​សំនួរ​ខ្លះៗ​ទៅ​ដៃ​គូរ​របស់​អ្នក។ ទាំង​នេះ​គ្រាន់​តែ​ជា​ការ​ផ្តល់​យោបល់​មួយ​ចំនួន ហើយ​មិន​មែន​មាន​ន័យ​ថា​ត្រូវ​តែ​សួរ​នូវ​សំនួរ​ទាំង​អស់​នេះ​នៅ​ពេល​ណាត់​ជួប​គ្នា​លើក​ដំបូង​នោះ​ទេ។ ប្រសិន​បើ​សំនួរ​ណាមួយ​ដែល​អ្នក​គិត​ថា​មិន​ចង់​សួរ កុំ​សួរអី។ ឬ​ក៏​គ្រាន់​តែ​យក​សំនួរ​មួយ​ផ្សេង​ទៀត​មក​សួរ​ជំនួស​ក៏​បាន។ ក្នុង​ចំណុច​នេះ​គឺ​សម្រាប់​អ្នក​ដែល​នៅ​លីវ​មាន​ចិត្ត​ចង់​រៀប​ការ ដើម្បី​គិត​ឲ្យ​បាន​ច្បាស់​លាស់ និង​ដោយ​ប្រុង​ប្រយ័ត្ន​អំពី​អ្វី​ដែល​សំខាន់​សម្រាប់​ពួក​គេ និង​ដើម្បី​បើក​ចំហរ​ទំនាក់​ទំនង​ពី​បញ្ហា​ទាំង​អស់​នេះ​មុន​ពេល​រៀប​ការ។ មាន​អ្នក​រៀប​អាពាហ៍​ពិពាហ៍​ជា​ច្រើន​គូរ​ហើយ ដែល​បាន​លែងលះ​គ្នា​ដោយ​មិន​បាន​ពិភាក្សា​គ្នា​ពី​បំណង​ប្រា​ថ្នា​ដែល​ពួក​គេ​ដែល​ត្រូវ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​មុន​ពេល​និយាយ​ពាក្យ​ថា (យល់​ព្រម​រៀប​ការ)។
សំនួរ​ដែល​អ្នក​សួរ​ទៅ​កាន់​ដៃគូរ​របស់ខ្លួន

១. តើ​អ្នក​មាន​ជម្ងឺ​ដែល​គំរាម​កំហែង​ដល់​អាយុ​ជីវិត ឬ​ជម្ងឺ​ដែល​ព្យាបាល​មិន​ជា​ដែរ​រឺទេ?
២. តើ​អ្នក​មាន​កូន​ដែរ ឬអត់? បើ​មាន តើ​គេ​សំខាន់​ប៉ុណ្ណា​សម្រាប់​ជីវិត​របស់​អ្នក?
៣. តើ​អ្វី​ជា​គោល​ដៅ​ក្នុង​រយៈ​ពេល​ខ្លី និង​អ្វី​ជា​គោល​ដៅ​ក្នុង​ទៅ​ថ្ងៃ​អនាគត់​របស់​អ្នក?
៤. តើ​ស្ថេរ​ភាព​ហិរញ្ញវត្ថុ​មាន​ន័យ​យ៉ាង​ណា​សម្រាប់​អ្នក?
៥. តើ​ទំនាក់​សេច​ក្តី​ស្រឡាញ់​ចំពោះ​ឪពុក​ម្តាយ​របស់​អ្នក​មាន​លក្ខណៈ​បែប​ណា?
៦. តើ​អ្នក​បាន​ទៅ​ព្រះវិហារ​ដើម្បី​ធ្វើការ​អធិស្ថាន​ញឹក​ញាប់​ប៉ុណ្ណា​ដែរ?
៧. តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីក​រាយ នៅ​ក្នុង​ឆាក​ជីវិត​របស់​អ្នក?
៨. តើ​អ្នក​ធ្លាប់​មាន​ប្រវត្តិ​ក្នុង​បទឧក្រិដ្ឋ ឬ​ក៏​កំណត់​ហេតុ​អ្វី​ទេ?
៩. តើ​អ្នក​ធ្លាប់​មាន​ការ​ណាត់​ជួប​ជាមួយ នឹង​មិត្ត​ប្រុស ឬ​មិត្ត​ស្រី​ណា​ម្នាក់​ដែរ​រឺ​ទេ?
១០. តើ​អ្នក​ធ្លាប់​មាន​ដៃ​គូ​រួម​ភេទ​ប៉ុន្មាន​នាក់​ដែរ?
១១. តើ​អ្នក​មាន​ទម្លាប់​ធ្វើ​អ្វី​នៅ​ពេល​អ្នក​ខឹង?
១២. តើ​អ្នក​មាន​ការ​ងារ​ដែរ​រឺ​ទេ? តើ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ហើយ​ដែល​អ្នក​មាន​ការ​ងារ​ធ្វើ/ អត់​មាន​ការ​ងារ​ធ្វើ?
១៣. តើ​ទំនាក់​ទំនង​ស្នេហា​ចុង​ក្រោយ​របស់​អ្នក​មាន​លក្ខណៈ​បែប​ណា​ដែរ? ហើយ​មាន​រយៈ​ពេល​យូរ​ប៉ុណ្ណា​ដែរ?
១៤. តើ​អ្នក​សម្លឹង​ឃើញ​អ្វីខ្លះ​មុន​ពេល​រាប់​អាន​មិត្ត?
១៥. តើអ្នក​យល់​ថា​ខ្ញុំ​ជា​មនុស្ស​បែប​ម៉េច?
១៦. នៅ​ក្នុង​ប្រវត្តិ​គ្រួសារ​របស់​អ្នក តើ​ធ្លាប់​មាន​ការ​រៀប​អាពាហ៍​ពិពាហ៍​ដែល​មាន​សុភមង្គល​ដែរ ឬទេ?
១៧. តើ​អ្វី​មួយ​ដែល​អ្នក​មិន​ចូល​ចិត្ត?
១៨. តើ​អ្នក​ធ្លាប់​មាន​បញ្ហា​ជម្លោះ​ក្នុង​ទំនាក់​ទំនង​ស្នេហា​របស់​អ្នក​ដែរ ឬទេ?
១៩. តើ​អ្នក​ត្រូវ​តែ​មាន​តួនាទី​អ្វី​ខ្លះ​ចពោះ​រឿង​ស្នេហា?
២០. តើ​អ្នក​មាន​ចិត្ត​ចង់​រៀប​ការ​ដែរ ឬទេ?
13913927451
ចុចទីនេះ​មើលប្រភពដើម www.mungkulkar.com សហការ​ជាមួយនឹង​ដំណឹង

មតិយោបល់