ព័ត៌មានជាតិ

​ស្មានតែអត់ឃើញ..កំពុងអូសបណ្តើរម៉ូតូ ម្ចាស់គេក្រឡេកឃើញ ស្រែកផ្អើលប៉ូលិសចាប់វាយខ្នោះ

ភ្នំពេញ: ជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាច់.កម៉ូតូ ខណ:ដែលម្ចាស់កំពុងហាត់ប្រាណ ក្រឡេកឃើញអូសបានបន្តិចក៏ស្រែកថាចោរៗលឺដល់សមត្ថកិច្ចប៉ុស្តិ៍ស្រះចក កំពុងល្បាតក្បែរនោះចុះអន្តរាគមន៍ឃាត់ខ្លួនបានតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចរង្វង់មូលគួចកាណុងជ្រុងខាងកើត ផ្លូវព្រះមុន្នីវង្ស ភូមិ១៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឡាំ ញឿន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិបំរុងថ្នល់ការ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ម៉ូតូដែលជនសង្ស័យលួចម៉ាក Zoomer-X ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GL-6448 ជារបស់ឈ្មោះ លីន សម្បត្តិ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៤១ ផ្លូវលេខK៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថានៅមុនពេលកើតហេតុនៅវេលាម៉ោង៥ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះបានជិះម៉ូខាងលើមកហាត់ប្រាណនៅរង្វង់មូលគួចកាណុង ពេលធ្វើដំណើរមកដល់បានចតម៉ូតូទុកនៅចិញ្ចើមផ្លូវរង្វង់មូលគួចកាណុងជ្រុងខាងកើត ដោយបានចាក់សោករ រួចក៏ដើរហាត់ប្រាណជាធម្មតា ពេលជនរងគ្រោះដើរហាត់ប្រាណបណ្តើរមើលមកម៉ូតូរបស់ខ្លួនបណ្តើរ ស្រាប់តែឃើញជនសង្ស័យខាងលើឡើងអង្គុយលើម៉ូតូកំពុងធ្វើសកម្មភាពយកសោកាច់.ក​អូសចេញទៅមុខបានបន្តិច។ ភ្លាមនោះជនរងគ្រោះបានស្រែកផ្អើលឆោឡោចោរៗ ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកល្បាតក្នុងមូលដ្ឋានទៅដល់ក៏ធ្វើការអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងម៉ូតូ នាំមកទីស្នាក់ការប៉ុស្តិ៍ដើម្បីធ្វើការសាកសួរតែម្តង។
ចំពោះដែកសំប៉ែតចុងស្រួចសម្រាប់កាច់កម៉ូតូត្រូវជនសង្ស័យបោះចោលលើសួនច្បារបាត់រកមិនឃើញ។

ម៉ូតូខាងលើត្រូវបានប្រគល់ឲ្យជនរងគ្រោះយកទៅរក្សាទុកជាបណ្តោះអាសន្ន ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់