ភ្នំពេញ៖ យោងតាមរបាយការណ៍អគ្កស្នងការដ្ឋាននរគរបាលជាតិ បានចុះផ្សាយឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ២០លើក (យប់ ១១លើក), មានមនុស្សស្លាប់ ០១នាក់ (ប្រុស) និងមានមនុស្ស របួសធ្ងន់ ២៣នាក់(ស្រី០៧នាក់) និង របួសស្រាល ១៦នាក់ (ស្រី១៦នាក់) ដែលកើតឡើងនៅថ្ងៃទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅ។
ដោយគ្រោះថ្នាក់ចរាចរណ៍ទាំង ២០លើក បានបង្កឲ្យខូចខាតយានយន្តសរុប ៣៦គ្រឿង ក្នុងនោះម៉ូតូ ២៤គ្រឿង , រថយន្តធុនតូច ០៨គ្រឿង,រថយន្តធុនធំ ០១គ្រឿង យានផ្សេងៗ ០៣គ្រឿង និងថ្មើរជើង ០៣នាក់ ។ ភាគច្រើន ដែលបង្ករឲ្យមានបញ្ហាដោយសារតែបើកហួសល្បឿនកំណត់ ប្រជែងគ្នា និង ផឹកគ្រឿងស្រវឹង រួចបើកបរ ៕
រូបតំណាង
មតិយោបល់