ព័ត៌មានជាតិ

អ្នក​គ្រូបង្រៀន​ម្នាក់​បាន​លាលែង​ពី​តំណែង ក្រោយ​ពី​ធ្លាយ​រូប​អាក្រាត​នៅលើ​គេហទំព័រ​

​បើតាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា សាលាគ្រី​ស្ទាន​មួយកន្លែង​បាន​ធ្វើ​កុប្បកម្ម បន្ទាប់​បាន​ឃើញ​រូបភាព​របស់​អ្នកគ្រូ​ម្នាក់​នៅលើ​គេហទំព័​រសិច​។ ទន្ទឹម​នឹង​ការបង្ហាញ​រូបភាព​អាក្រាតកាយ​របស់​គ្រូ​បង្រៀង Jamie Climie វ័យ ៣៦ ឆ្នាំ គេហទំព័រ​នេះ​អាច​ទាក់ទាញ​មនុស្ស​ចូល​មើល​ជាង ១០០,០០០ នាក់​។ បន្ទាប់​ពី​ការផ្សព្វផ្សាយ​រូបភាព​របស់​អ្នកគ្រូ​ម្នាក់​នេះ​មិនយូរប៉ុន្មាន គ្រូបង្រៀន​ម្នាក់នេះ​បាន​ប្តឹង​ប៉ូលិស ហើយ​និយាយ​ថា​ទូរស័ព្ទដៃ iPhone 4S របស់​នាង​ត្រូវបាន​គេ​លួច​។

​នាង​បាន​អេះ​អាង​ទៀត​ថា​រូបភាព​អាក្រាតកាយ​នេះ​បាន​បញ្ចូល​ទៅ​ឲ្យ​ប្តី​របស់​ខ្លួន​តែ​ម្នាក់​គត់ តែ​បន្ទាប់​ពី​ការស៊ីបអង្កេត​ប៉ូលិស​បាន​រកឃើញថា​សំដី​របស់​នាង​គឺ​មិន​ត្រឹមត្រូវ ព្រោះ​នាង​បាន​បញ្ចូល​រូបភាព​អាក្រាត​ទៅ​មនុស្ស​ទី​បី​ដែល​មិនមែន​ជា​ប្តី​របស់​នាង​។ គ្រូបង្រៀន​វ័យ ៣៦ ឆ្នាំ​រូប​នេះ​បាន​សម្រេចចិត្ត​លាលែង​ពី​តំណែង បន្ទាប់​ពី​ការចោទប្រកាន់​ពី​បទ​កុហក​ប៉ូលិស​។ ក្រោយ​ពី​ប៉ូលិស​បាន​រកឃើញ​អត្តសញ្ញាណ​អ្នក​ដែល​បង្ហាះ​រូបភាព​អាក្រាត​នេះ នាង​ក៏​ព្រម​សារភាព​ថា​ពិតជា​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​មែន​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​បុរស​ម្នាក់​នោះ​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ជាមួយ​នាង តែ​មិនមែន​ជា​អារម្មណ៍​ស្រឡាញ់គ្នា​យូរអង្វែង​ទេ​៕
2014-02-04_101505

2014-02-04_1015142014-02-04_101533

មតិយោបល់